ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ច្រានចោល សេចក្ដីថ្លែងការណ៍ ប្រទេសលោកខាងលិច លើកិច្ចព្រមព្រៀង នុយក្លេអ៊ែរ

តេអេរ៉ង់ ៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ថា ក្រសួង ការបរទេសអ៊ីរ៉ង់ បានទម្លាក់ចោល សេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះ របស់សហរដ្ឋអាមេរិក អង់គ្លេស បារាំង និងអាល្លឺម៉ង់ ស្តីពីកម្មវិធីនុយក្លេអ៊ែរ របស់ទីក្រុងតេអេរ៉ង់ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រសួង ការបរទេស លោក Saeed Khatibzadeh បានហៅការអត្ថាធិប្បាយ របស់រដ្ឋលោកខាងលិច ទាំងបួនលើសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ថា “មិនស្ថាបនា” និងខ្វះការពិត ។

ការអត្ថាធិប្បាយរបស់អ្នកនាំពាក្យអ៊ីរ៉ង់ បានធ្វើឡើង បន្ទាប់ពីមេដឹកនាំ នៃប្រទេសលោកខាងលិចចំនួន៤ បានសម្តែងការព្រួយបារម្ភ របស់ពួកគេអំពីកម្មវិធី នុយក្លេអ៊ែរ របស់អ៊ីរ៉ង់បន្ទាប់ពីកិច្ចប្រជុំមួយនៅខាងក្រៅកិច្ចប្រជុំកំពូល G20 នៅទីក្រុងរ៉ូម កាលពីថ្ងៃអាទិត្យ ។

ផ្ទាំងពាណិជ្ជកម្ម

សេចក្តីថ្លែងការណ៍នេះ ត្រូវបានដកស្រង់សម្តីថា ជាការអានដោយប្រព័ន្ធផ្សព្វផ្សាយ លោកខាងលិច ។ លោក Khatibzadeh បានសង្កត់ធ្ងន់លើ “ធម្មជាតិសន្តិភាព” នៃសកម្មភាពនុយក្លេអ៊ែរ របស់អ៊ីរ៉ង់ ដោយលើកឡើងថា ទីក្រុងតេអេរ៉ង់ មិនកំពុងសាង សង់អាវុធនុយក្លេអ៊ែរ ដែលមិនមានកន្លែងនៅក្នុងគោល លទ្ធិការពារជាតិ របស់អ៊ីរ៉ង់នោះទេ ។

នៅក្នុងនោះដែរលោកបានកត់សម្គាល់ថា អ៊ីរ៉ង់ គឺជាសមាជិក ទទួលខុសត្រូវនៃសន្ធិសញ្ញា មិនរីកសាយភាយនុយក្លេអ៊ែរ និងជាសមាជិកសហប្រតិបត្តិការ នៃទីភ្នាក់ងារថាមពល បរមាណូអន្តរជាតិ ៕
ដោយ ឈូក បូរ៉ា

To Top
×