ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ី ដាក់ខ្លួនដាច់ដោយឡែក ក្រោយរកឃើញមាន ផ្ទុកកូវីដ

បរទេស៖ក្រសួងការបរទេសនៃប្រទេសអ៊ីរ៉ង់នៅថ្ងៃចន្ទនេះបានប្រកាសថារដ្ឋមន្ត្រីក្រសួងការបរទេសលោក Hossein Amir Abdollahian ត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកក្រោយ លោកបានឆ្លងវិរុសកូវីដ។

អ្នកនាំពាក្យរបស់ក្រសួងការបរទេសលោក Saeed Khatibzadeh បានថ្លែងប្រាប់ទៅកាន់ទីភ្នាក់ងារ IRNA បានឲ្យដឹងថាមកដល់ពេលនេះលោករដ្ឋមន្ត្រីកំពុងស្ថិតនៅក្នុងលក្ខខណ្ឌជាធម្មតា នៅឡើយទេហើយថែមទាំងអាចបន្តធ្វើការងារជាប្រចាំថ្ងៃជាធម្មតា ផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថាព្រលឹមថ្ងៃចន្ទសារព័ត៌មានក្នុងស្រុក Tasnim news បានអះអាងថាលោក Amir Abdollahian បានតេស្តរកឃើញវិជ្ជមានកូវីដហើយដោយសារតែបញ្ហានេះកម្មវិធីនៃកិច្ចប្រជុំទាំងអស់ របស់ក្រសួងត្រូវបានផ្លាស់ប្តូរទាំងអស់ដោយទាមទារឲ្យលោករដ្ឋមន្ត្រីនៅបន្តធ្វើការងារដោយដាច់ដោយឡែក៕ ប្រែសម្រួល៖ស៊ុនលី

To Top
×