ព័ត៌មានអន្តរជាតិ

ស្លាប់ជាង ២០នាក់ ក្នុងហេតុការណ៍វាយប្រហារមួយ សំដៅមន្ទីរពេទ្យយោធា កណ្តាលទីក្រុងកាប៊ុល

បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃអង្គារបានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ២២នាក់ បានបាត់បង់ជីវិតនិង ១៦នាក់ទៀត រងរបួសនៅក្នុងការវាយប្រហារ មួយសំដៅមន្ទីរពេទ្យយោធា នៅក្នុងរដ្ឋធានីក្រុងកាប៊ុល។

អ្នកនាំពាក្យរបស់ក្រុមតាលីបង់ បានបញ្ជាក់ថា ហេតុការណ៍ផ្ទុះបានកើតឡើងចំនួន ២ដង ដែលម្តងកើតឡើងនៅចំពីមុខមន្ទីរពេទ្យ Sardar Daud Khan និងម្តងទៀតនៅក្បែរទៅនឹង មន្ទីរពេទ្យដដែលនេះ។

ផ្ទាំងពាណិជ្ជកម្ម

ក្រៅពីនោះសាក្សី នៅកន្លែងកើតហេតុ បានបញ្ជាក់ទៀតថា ក្រុមខ្មាន់កាំភ្លើងក៏បានបើក ការបាញ់ប្រហារនៅនឹង ជាន់ក្រោមមន្ទីរពេទ្យបន្ថែមទៀត តែម្តងប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់មាន ក្រុមណាដែលហ៊ានចេញមុខ មកអះអាងជាអ្នកនៅពីក្រោយផែនការ វាយប្រហារនេះនៅឡើយទេ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top
×