ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ និយាយថា ខ្លួនរារាំងបំណងអាមេរិក លួចប្រេង នៅសមុទ្រអូម៉ង់

បរទេស៖ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានរាយការណ៍នៅថ្ងៃពុធនេះថា កងកម្លាំងការពារបដិវត្តន៍ឥស្លាមរបស់ប្រទេសអ៊ីរ៉ង់ បានរារាំងការប៉ុនបង់ធ្វើឡើងដោយអាមេរិក ក្នុងការលួចយកប្រេងរបស់សាធារណរដ្ឋឥស្លាម នៅក្នុងសមុទ្រអូម៉ង់ ហើយបាននិយាយថា ហេតុការណ៍នេះ ទើបបានកើនឡើងថ្មីៗ។

ឆ្លើយតបនឹងការសុំឲ្យធ្វើការអត្ថាធិប្បាយអំពីសេចក្តីរាយការណ៍នេះ កងនាវាលេខ៥មានមូលដ្ឋាននៅប្រទេសបារ៉ែនរបស់ទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយថា ខ្លួនបានឃើញសេចក្តីរាយការណ៍អំពីហេតុការណ៍នោះ ប៉ុន្តែនៅក្នុងពេលបច្ចុប្បន្ននេះ នៅមិនទាន់មានណាមួយ ត្រូវបានគេផ្តល់ឲ្យនោះទេ។

ផ្ទាំងពាណិជ្ជកម្ម

តាមសេចក្តីរាយការណ៍ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បាននិយាយថា កងកម្លាំងសហរដ្ឋអាមេរិក បានប្រើប្រាស់ឧទ្ធម្ភាគចក្រនិងនាវាចម្បាំង ព្យាយាមរារាំងដំណើរនាវាដឹកប្រេងអ៊ីរ៉ង់មួយគ្រឿង នៅក្នុងសមុទ្រអូម៉ង់ ហើយទូរទស្សន៍ Press TV នេះបានបន្តថា នាវាដឹកប្រេងនោះ បានធ្វើដំណើរត្រឡប់ចូលក្នុងដែនទឹករបស់អ៊ីរ៉ង់វិញ។

គួរបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់តែងតែព្រមានដដែលៗដល់សហរដ្ឋអាមេរិក ស្តីពីសកម្មភាពយោធានៅតំបន់ឈូងសមុទ្រ ដោយនិយាយថា កងទ័ពជើងទឹកនៃកងកម្លាំងការពារបដិវត្តន៍ បានបង្កើនប្រតិបត្តិការល្បាត ក៏ដើម្បីរក្សាសន្តិសុខដល់ការធ្វើដំណើររបស់នាវាអ៊ីរ៉ង់ និងបង្ក្រាបការរត់ពន្ធប្រេង៕ប្រែសម្រួល៖ប៉ាង កុង

To Top
×