បរទេស ៖ នាយកដ្ឋានគ្រប់គ្រងជំងឺ (DDC) កំពុងស៊ើបអង្កេត ប្រសិនបើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ Pfizer បានបណ្តាលឱ្យក្មេងស្រីអាយុ 12 ឆ្នាំនៅ Ratchaburi ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា នាយកផ្នែកជំងឺរាតត្បាតនៅ DDC លោក Chakkarat Pittayawong-anont បាននិយាយថា ក្មេងស្រីដែលបានចាក់វ៉ាក់សាំង Pfizer កាលពីថ្ងៃទី 19 ខែតុលា បានចាប់ផ្តើមក្អក និងត្អូញត្អែរពីការឈឺទ្រូង កាលពីថ្ងៃអាទិត្យមុន។
ដំបូងឡើយ ក្មេងស្រីនេះត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យ Ratchaburi នៅថ្ងៃទី 25 ខែតុលា ជាកន្លែងដែលនាងត្រូវបានគេផ្តល់ថ្នាំអង់ទីប៊ីយោទិច និងថ្នាំបញ្ចុះទឹកនោម។ ទោះបីជាយ៉ាងណាក៏ដោយ ស្ថានភាព របស់នាងនៅតែបន្តយ៉ាប់យ៉ឺន ហើយគ្រូពេទ្យបានសម្រេចចិត្តបញ្ជូន នាងទៅកន្លែងផ្សេង នៅថ្ងៃទី 26 ខែតុលា។
វិទ្យាស្ថានសុខភាពកុមារជាតិ Queen Sirikit ដែលក្មេងស្រីនេះកំពុងត្រូវបានគ្រូពេទ្យសង្កេតឃើញនៅឡើយ មិនទាន់សន្និដ្ឋានថា ស្ថានភាពរបស់នាងមានទំនាក់ទំនង នឹងវ៉ាក់សាំងដែលនាងបានទទួល ឬយ៉ាងណា នោះទេ។
វិទ្យាស្ថានបាននិយាយថា ក្មេងស្រីរូបនេះមានការក្អកជាប់រហូត និងថប់ដង្ហើមដែលបណ្តាល ឱ្យស្បែករបស់នាងឡើងជាពណ៌ស្វាយ៕
ប្រែសម្រួលៈ ណៃ តុលា