ព័ត៌មានអន្តរជាតិ

គំនិតថ្មី នៅក្នុងប្រយោគ បុរាណ ចិន

青山一道同云雨,明月何曾是两乡

qīng shān yī dào tóng yún yǔ ,míng yuè hé céng shì liǎng xiāng

【ន័យ】ភ្នំបៃតងស្ថិតក្រោមពពកនិងភ្លៀងក្នុងពេលតែមួយ ព្រះចន្ទចោលពន្លឺនៅទីជិតឆ្ងាយក្នុងពេលតែមួយ នៅកន្លែងខុសគ្នាតែយើងមិនត្រូវបានកាត់ផ្តាច់ទំនាក់ទំនងគ្នាទេ ទោះមិននៅក្បែរគ្នាតែចិត្តយើងជិតគ្នា ទោះនៅឆ្ងាយពីគ្នាក៏ដោយ តែពិភពលោកជាក្រុមគ្រួសារតែមួយ។

      អ្នកនិពន្ធឈ្មោះ 王昌龄  ជាកវីល្បីឈ្មោះនៅរាជកាលថាំង(唐朝) លោកកើតនៅក្នុងគ្រួសារក្រីក្រ ធ្វើការផង រៀនសូត្រផង  ជីវិតវ័យក្មេងក្រកម្សត់ ការរស់នៅពឹងលើការធ្វើស្រែចម្ការ។ លោកបានទទួលឥទ្ធិពលយ៉ាងជ្រាលជ្រៅពីលទ្ធិខុងជឺ  គឺការធ្វើអភិបាលកិច្ចជាតិសំខាន់ត្រូវផ្តោតលើសីលធម៌ ។ ពេញមួយជីវិតរបស់លោក  លោកបានខិតខំសិក្សារៀនសូត្រដើម្បីបង្កើនចំណេះដឹង ហើយបានទៅដល់កន្លែងជាច្រើន  បានស្គាល់មិត្តច្រើនទាំងអ្នកចេះដឹង  យោធិន  កម្មាភិបាល   ព្រះសង្ឃ អ្នកកាន់លទ្ធិតាវ ជាដើម  កវីល្បីល្បាញកាលនោះសុទ្ធតែជាមិត្តស្និទ្ធរបស់លោក  ។  លោកបានចងចំណងមិត្តភាពយ៉ាងស្មោះត្រង់ជាមួយមិត្តសំឡាញ់ដែលមានចិត្តគំនិតដូចគ្នា។

ផ្ទាំងពាណិជ្ជកម្ម

      ជីវប្រវត្តិរបស់លោកបានបង្ហាញប្រាប់យើងថា   អ្នកដែលមានមិត្តភក្តិមានទេពកោសល្យខ្ពស់ជាច្រើន  ក៏ជាមនុស្សដែលមានសមត្ថភាព  ចរិតល្អគួរឱ្យទុកចិត្តបាន។  គុណធម៌ប្រពៃណីមួយដែលប្រជាជាតិចិនបានប្រកាន់ខ្ជាប់និងអប់រំផ្សព្វផ្សាយពីបុរាណដល់បច្ចុប្បន្នគឺ ត្រូវខិតខំកសាងសីលធម៌ផ្ទាល់ខ្លួន   យកចិត្តទុកដាក់ជីវភាពរបស់មិត្តភក្តិ   ប្រកាន់ខ្ជាប់ក្តីរំពឹងទុកនៃការបង្កើតជីវភាពសុភមង្គល ខិតខំតស៊ូជាមួយគ្នា យើងមុខជាអាចឆ្ពោះទៅកាន់អនាគតល្អបវរ– មិនត្រឹមតែប្រទេសចិនទេ   ប្រទេសជាច្រើនក៏គោរពពីគុណតម្លៃបែបនេះផងដែរ  ។

       លោក Xi Jinping   ប្រធានរដ្ឋចិនធ្លាប់បានពន្យល់ពីពាក្យ  “រួមជោគវាសនា” ថា៖ “ ភ្នំបៃតងស្ថិតក្រោមពពកនិងភ្លៀងក្នុងពេលតែមួយ ព្រះចន្ទចោលពន្លឺនៅទីជិតឆ្ងាយក្នុងពេលតែមួយ” ។  សន្តិភាពនិងវឌ្ឍនភាពជាបុព្វហេតុរួមរបស់យើង យុត្តិធម៌ជាឧត្តមគតិរួមរបស់យើង  ប្រជាធិបតេយ្យនិងសេរីភាពជាការស្វែងរករួមរបស់យើង។ ប្រជាជនចិនស្រឡាញ់សន្តិភាព   សាមគ្គីគ្នានិងធ្វើសហប្រតិបត្តិការជាមួយប្រជាជនគ្រប់ប្រទេសជានិច្ច   គាំទ្រយ៉ាងម៉ឺងម៉ាត់លើការតស៊ូដោយយុត្តិធម៌របស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងបំណងគាំពារអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ខ្លួន   ។ ប្រជាជនចិនខិតខំជំរុញការអភិវឌ្ឍជារួម និងផ្តល់កាលានុវត្តភាពថ្មីដល់ពិភពលោកតាមរយៈការអភិវឌ្ឍរបស់ចិន ដើម្បីជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។ យើងគួរចាប់ដៃគ្នាឈរនៅម្ខាងត្រឹមត្រូវនៃប្រវត្តិសាស្ត្រ  ឈរនៅម្ខាងឈានមុខនៃមនុស្សជាតិ  តស៊ូឥតឈប់ឈរដើម្បីសម្រេចការអភិវឌ្ឍជាសកលប្រកបដោយសន្តិភាពជានិច្ច។

យើងចាប់ដៃគ្នា ឈ្ពោះទៅរកអនាគតកាន់តែល្អបវរ៕

To Top