បរទេស៖ ប្រទេសអ៊ីរ៉ង នៅថ្ងៃចន្ទនេះ បាននិយាយថា សហរដ្ឋអាមេរិកគួរតែផ្តល់ឲ្យនូវការធានាថា ទីក្រុងវ៉ាស៊ីនតោន នឹងមិនបោះបង់ចោលជាថ្មី នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥របស់ទីក្រុងតេអេរ៉ង់ ដែលធ្វើឡើងជាមួយមហាអំណាច ប្រសិនបើកិច្ចពិភាក្សាដើមុ្បស្តារកិច្ចព្រមព្រៀងនោះជោគជ័យ។
កិច្ចពិភាក្សាគ្នាដោយប្រយោល រវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិក ដែលបានជាប់គាំងកាលពីខែមិថុនា ក្រោយការជាប់ឆ្នោតរបស់លោកប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi គ្រោងនឹងបន្តជាថ្មីនៅថ្ងៃទី២៩ ខែវិច្ឆិកា នៅក្នុងទីក្រុងវីយែន ដើម្បីស្វែងរកផ្លូវស្តារឡើងវិញ នូវកិច្ចព្រមព្រៀង ដែលទីក្រុងវ៉ាស៊ីនតោន បានបោះបង់ចោលកាលពី៣ឆ្នាំមុន និងបានដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ឡើងវិញ។
ដោយលើកឡើងពីគោលជំហរផ្លូវការបស់ប្រទេសអ៊ីរ៉ង់ មន្ត្រីនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន ត្រូវតែលើកលែងទណ្ឌកម្មទាំងអស់ ដែលបានដាក់លើទីក្រុងតេអេរ៉ង់ ដោយអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Saeed Khatibzadeh បានមានប្រសាសន៍បន្ថែមទៀតដូច្នេះថា ទីក្រុងវ៉ាស៊ីនតោន គួរតែទទួលស្គាល់កំហុសខ្លួន ក្នុងការប៉ោះបង់ចោលកិច្ចព្រមព្រៀងនោះ៕
ប្រែសម្រួល៖ប៉ាង កុង
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
