រ៉ាម៉ាឡា៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ របស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានរិះគន់រដ្ឋាភិបាលអ៊ីស្រាអែល ចំពោះការបដិសេធមិនបន្ត ដំណើរការសន្តិភាពមជ្ឈិមបូព៌ា ដែលជាប់គាំង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Abbas បានធ្វើការកត់សម្គាល់នៅក្នុង ពិធីបើកការិយាល័យកណ្តាលថ្មី នៃគណៈកម្មាធិការរៀបចំការ បោះឆ្នោតកណ្តាលប៉ាឡេស្ទីន នៅជិតទីក្រុងរ៉ាម៉ាឡា ភាគខាងលិចប្រទេស។
លោក Abbas បានលើកឡើងថា ការបដិសេធរបស់រដ្ឋាភិបាលអ៊ីស្រាអែល ក្នុងការបន្តដំណើរការ សន្តិភាពនៅមជ្ឈិមបូព៌ា “នឹងមិនផ្តល់ផលប្រយោជន៍ ដល់ខ្លួននោះទេ” លោក Abbas បានបន្ដថា “អ៊ីស្រាអែល មិនអាចបដិសេធការបង្កើតសន្តិភាព ជាមួយប៉ាឡេស្ទីន ជារៀងរហូតបាននោះទេ” ។
ទន្ទឹមនឹងនេះ លោក Abbas បានអំពាវនាវឱ្យអនុវត្តដំណោះស្រាយ របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដោយកត់សម្គាល់ថា ប៉ាឡេស្ទីន បដិសេធមិនរស់នៅក្រោមការ កាន់កាប់របស់អ៊ីស្រាអែល លើទឹកដីរបស់ពួកគេ។
ដំណើរការសន្តិភាពអ៊ីស្រាអែល-ប៉ាឡេស្ទីន បានជាប់គាំងចាប់តាំងពីឆ្នាំ២០១៤ បន្ទាប់ពីភាគីទាំងពីរបានបរាជ័យ ក្នុងការធ្វើឱ្យមានការរីកចម្រើន ទោះបីជាមានការចរចាជាច្រើនជុំ ដែលសម្របសម្រួលដោយ សហរដ្ឋអាមេរិកក៏ដោយ ៕
ដោយ ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
