ព័ត៌មានអន្តរជាតិ

តួកគី រៀបចំផែនការសាងសង់ រោងចក្រនុយក្លេអ៊ែរ ២បន្ថែមទៀត

អង់ការ៉ា៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានលើកឡើងថា ប្រទេសរបស់លោកនឹងសាងសង់ រោងចក្រថាមពលនុយក្លេអ៊ែរ ចំនួនពីរបន្ថែមទៀត បន្ទាប់ពីការសាងសង់ រោងចក្រថាមពល Akkuyu។

លោកបានឲ្យដឹងនៅក្នុងពិធីបើកសម្ពោធ រោងចក្រថាមពលថា “យើងមានបំណងធ្វើពិពិធកម្មផលប័ត្ររបស់យើងនៅក្នុងថាមពល ដោយបន្ថែមនុយក្លេអ៊ែរ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក បាន បន្ត ថា ការ សាង សង់ រោងចក្រ អគ្គិសនី Akkuyu កំពុង តែ បន្ត ដែល នឹង មាន កម្លាំង ៤ ៨០០ មេហ្គាវ៉ាត់ និង មាន ៤ គ្រឿង ដោយ លោក បាន កត់ សម្គាល់ ថា ពួកគេ គ្រោង នឹង ដាក់ ឲ្យ ដំណើរការ រោងចក្រ អគ្គិសនី Akkthe ដំបូង នៅ ឆ្នាំ ២០២៣។

លោកបានបន្ថែមថា “ដូច្នេះ យើងនឹងរួមបញ្ចូលប្រទេសតួកគី ក្នុងចំណោមប្រទេសមួយចំនួនដែលដំណើរការថាមពលនុយក្លេអ៊ែរនៅលើពិភពលោក។ បន្ទាប់ពី Akkuyu យើងនឹងចាប់ផ្តើមរៀបចំយ៉ាងឆាប់រហ័សសម្រាប់រោងចក្រថាមពលនុយក្លេអ៊ែរទីពីរ និងទីបី” ។

ផ្ទាំងពាណិជ្ជកម្ម

រោងចក្រថាមពល Akkuyu នៅខេត្ត Mersin ភាគខាងត្បូង កំពុងត្រូវបានសាងសង់ដោយសាជីវកម្មថាមពលអាតូមិករដ្ឋ Rosatom របស់រុស្ស៊ី។ ការសាងសង់បានចាប់ផ្តើមនៅឆ្នាំ២០១៨ បន្ទាប់ពីកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ២០១០ ។

ការផលិតអគ្គិសនីរបស់ប្រទេសតួកគី គឺផ្អែកលើរោងចក្រដុតឧស្ម័ន និងអង្គភាពវារីអគ្គិសនី។ ការផ្គត់ផ្គង់ថាមពលរបស់ប្រទេសនេះ ពឹងផ្អែកយ៉ាងធំធេងលើការនាំចូល ដែលភាគច្រើនជាឧស្ម័នធម្មជាតិ ដែលបានទិញពីប្រទេសអាហ្សេបៃហ្សង់ អ៊ីរ៉ង់ រុស្ស៊ី៕

ដោយ ឈូក បូរ៉ា

To Top
×