ព័ត៌មានអន្តរជាតិ

កាសែត Wall Street Journal ផ្សាយថាយោធាអាមេរិក ដាក់ពង្រាយប្រព័ន្ធមីស៊ីលប្រភេទ Iron Dome ទៅកាន់កោះ Guam ដើម្បីប្រឆាំងនឹងការគំរាមកំហែង មីស៊ីលរបស់ចិន

កាសែត Wall Street Journal បានរាយការណ៍ ដោយដកស្រង់សំដី អ្នកសង្កេតការណ៍ការពារជាតិ ដែលដឹងពីស្ថានភាពថា យោធាអាមេរិក បានដាក់ពង្រាយប្រព័ន្ធមីស៊ីល ប្រភេទ Iron Dome ផលិតដោយអ៊ីស្រាអែលមួយ ក្នុងចំណោម២ ទៅកាន់កោះ Guam នៅប៉ាស៊ីហ្វិកខាងលិច បន្ទាប់ពីទទួលបានគំនិតអំពីរបៀបដែលមីស៊ីល អាចអនុវត្តប្រឆាំងនឹង ការគំរាមកំហែងមីស៊ីលរបស់ចិន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ខណៈពេលដែលវាមិនអាចស្ទាក់ចាប់មីស៊ីលផ្លោងល្បឿនលឿនដែលបាញ់ចេញពីប្រទេសចិនបានត្រឹមត្រូវ ឬមីស៊ីលលឿនជាងសំឡេង បាញ់រយៈចម្ងាយឆ្ងាយ កាសែតពាណិជ្ជកម្មបានសរសេរថា ប្រព័ន្ធអ៊ីស្រាអែលបម្រើជា “ដំណោះស្រាយបណ្តោះអាសន្ន” ចំពោះការគំរាមកំហែង ដែលបង្កឡើងដោយមីស៊ីល ដែលយឺតជាងនេះដូចជា ប្រភេទ CJ-20 ដែលបាញ់ដោយយន្តហោះ ទម្លាក់គ្រាប់បែក H-6K របស់ចិន ហើយហោះក្រោមល្បឿនសំឡេង៕

ប្រែសម្រួលៈ ណៃ តុលា

To Top