ព័ត៌មានអន្តរជាតិ

ជប៉ុន អនុម័តកញ្ចប់ថវិកា ៨៨ពាន់លានដុល្លារ សម្រាប់មូលនិធី សកលវិទ្យាល័យ University Fund

តូក្យូ ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នៅថ្ងៃចន្ទនេះ បានប្រកាសថា នឹងបង្កើតមូលនិធីដ៏ធំមួយ សម្រាប់សកលវិទ្យាល័យឬ University Fund មានទំហំរហូត ទៅដល់ ៨៨ពាន់លានដុល្លារ ដែលនឹងអាចជួយលើកកំពស់ ដល់វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលជាផ្នែកមួយ នៃយុទ្ធសាស្ត្រ របស់រដ្ឋាភិបាលផងដែរ ។

លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីលើកកំពស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជប៉ុន នឹងបញ្ចេញខ្ទង់ចំណាយ ប្រមាណជា១០ទ្រីលានយេន សិនត្រឹមចុងឆ្នាំសារពើពន្ធ សម្រាប់មូលនិធិ សកលវិទ្យាល័យ នេះហើយក៏ នឹងបន្តធ្វើការ អភិវឌ្ឍបន្ថែមទៅលើ ថាមពលបៃតងក្នុងស្រុកផងដែរ ដូចជាសកម្មភាពបង្កើនចំនួន ការផលិតថ្ម រថយន្តអគ្គិសនីជាដើម ។

គួរឲ្យដឹងដែរថា កញ្ចប់ថវិកានេះ គឺជាផ្នែកមួយ នៃកញ្ចប់ថវិកាប្រចាំឆ្នាំ របស់រដ្ឋាភិបាល ដែលមានទំហំដល់ទៅ៣០ទ្រីលានយេន ឬប្រមាណជា២៦៥ពាន់លានដុល្លារ ដោយផ្តោតសំខាន់ ទៅលើកិច្ចការងារ ងើបឡើងវិញចេញពីវិបត្តិសេដ្ឋកិច្ច ដោយសារកូវីដ៕

ប្រែសម្រួល៖ស៊ុនលី

To Top