ព័ត៌មានអន្តរជាតិ

ពលរដ្ឋអាហ្គានីស្ថាន ចន្លោះពី៤០០០ ទៅ៥០០០នាក់ ឆ្លងកាត់ចូល ទៅដល់អ៊ីរ៉ង់ ជារៀងរាល់ថ្ងៃ

កាប៊ុល៖ យោងតាមក្រុមប្រឹក្សាអន្តោប្រវេស នៃប្រទេសនវេសឬ NRC កាលពីថ្ងៃពុធកន្លងទៅនេះ បានអះអាងថា ពលរដ្ឋជនជាតិអាហ្គានីស្ថាន ចន្លោះពី៤០០០ទៅ៥០០០នាក់ បានធ្វើការឆ្លងព្រំដែន ចូលទៅដល់ប្រទេសអ៊ីរ់ង់ ជារៀងរាល់ថ្ងៃ គិតចាប់តាំងតែពីតាលីបង់ បានចូលកាន់កាប់ រដ្ឋធានីកាប៊ុល ទាំងស្រុង កាលពីខែសីហា។

ក្រុមជំនួយមនុស្សធម៍ដដែលនេះ បានបន្តទៀតថា គិតមកដល់ពេលនេះពលរដ្ឋអាហ្កានីស្ថាន សរុបប្រមាណជា៣០០ ០០០នាក់ហើយដែលបានធ្វើដំណើរ ចូលទៅដល់ក្នុងប្រទេស អ៊ីរ៉ង់តាមច្រកព្រំដែន ហើយខ្លួនបានអំពាវនាវឲ្យ អន្តរជាតិក្នុងការគាំទ្រ ទៅដល់ប្រទេសអ៊ីរ៉ង់ផង ខណៈដែលប្រទេសផ្ទាល់ខ្លួន ក៏កំពុងជួបបញ្ហាវិបត្តិសេដ្ឋកិច្ច ដែរនោះ។

អគ្គលេខាNRC លោក Jan Egeland បានថ្លែងនៅក្នុងសន្ទរកថាមួយ ថាអ៊ីរ៉ង់ពិតជាមិនអាចទទួលយក ពលរដ្ឋអាហ្កានីស្ថាន ច្រើនលើសពីនេះឡើយ ជាមួយនឹងជំនួយមនុស្ស ធម៍ដ៏តិចតួចពីអន្តរជាតិ បែបនេះ ដែលត្រូវទាមទាចាំបាច់ឲ្យមាន ការពិនិត្យឡើងវិញ ចំពោះជំនួយទាំងនៅក្នុងប្រទេសអាហ្កានីស្ថាន និងប្រទេសជិតខាង ដូចជាអ៊ីរ៉ង់ ផងមុនពេលដែល រដូវរងាដ៏អាក្រក់ នឹងឈានមកដល់៕

ប្រែសម្រួល៖ស៊ុនលី

To Top