ព័ត៌មានអន្តរជាតិ

អេត្យូពី៖ បុគ្គលិកយូអិននឹងប្រឈមមុខការដាក់ទោស ប្រសិនបើពួកគេបំពានច្បាប់

បរទេស៖ ក្រោយការចាប់ខ្លួនបុគ្គលិកអង្គការសហប្រជាជាតិជាច្រើននាក់ ពាក់ព័ន្ធបទល្មើសមិនជាក់លាក់នោះ រដ្ឋាភិបាលអេត្យូពីបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា បុគ្គលិកអេត្យូពី ដែលធ្វើការងារឲ្យអង្គការសហប្រជាជាតិ ឬក៏សហភាពអាហ្វ្រិក មិនរស់នៅក្នុងដែនកំណត់ ហើយនឹងត្រូវដាក់ពិន័យ សម្រាប់ការបំពានច្បាប់ណាមួយ។


ប្រទេសអេត្យូពី បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន កាលពីថ្ងៃទី០២ ខែវិច្ឆិកា ក្រោយកងកម្លាំងបះបោរពីតំបន់ Tigray និងសម្ពន្ធមិត្តពួកគេ បានការដណ្ដើមទឹកដី និងបានគម្រាមធ្វើការក្បួនដង្ហែរ នៅតាមរដ្ឋធានី។ ចាប់តាំងពីពេលនោះមក ប្រជាជនតំបន់ ត្រូវបានគេចាប់ខ្លួននៅក្នុងទីក្រុង Addis Ababa រួមទំាងបុគ្គលិកអង្គការសហប្រជាជាតិ១៦នាក់ផង។


មន្ត្រីនាំពាក្យ្រសួងការបរទេស លោក Dina Mufti បាននិយាយប្រាប់សន្និសីទកាសែតមួយយ៉ាងដូច្នេះថា “បុគ្គលិកអង្គការសហប្រជាជាតិ ដែលរស់នៅក្នុងប្រទេសអេត្យូពី គួរតែគោរពច្បាប់របស់ប្រទេស។ ពួកគេរស់នៅក្នុងប្រទេសអេត្យូពី មិនមែននៅក្នុងអវកាសទេ។ មិនថាវាជាបុគ្គលិកអង្គការសហប្រជាជាតិ ឬក៏សហភាពអាហ្វ្រិកនោះទេ ពួកគេគួរតែមានទំនួលខុសត្រូវ”។


តាមសេចក្តីរាយការណ៍ រដ្ឋាភិបាលចក្រភពអង់គ្លេស បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ជនជាតិអង់គ្លេសមួយចំនួនតូច គឺត្រុវបានឃាត់ខ្លួននៅក្នុងប្រទេសអេត្យូពី ហើយរដ្ឋាភិបាលអង់គ្លេស បានលើកឡោះងជាផ្លូវការ នូវសំណុំរឿងពួកគេជាមួយអាជ្ញាធរអេត្យូពី និងស្នើឲ្យចូលទៅប្រើស្ថានកុងស៊ុលជាបន្ទាន់៕


ប្រែសម្រួល៖ប៉ាង កុង

To Top