ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី អ៊ុយក្រែននិងតួកគី ពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការ និងបញ្ហាសន្តិភាពក្នុងតំបន់

បរទេស៖ ប្រធានាធិបតី ប្រទេសអ៊ុយក្រែន Volodymyr Zelensky និងសមភាគី ប្រធានាធិបតី តួកគី លោក Recep Tayyip Erdogan បាន ជួបពិភាក្សាគ្នា ទៅលើកិច្ចការងារសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ព្រមទាំងបញ្ហាសន្តិសុខ ក្នុងតំបន់ផងដែរ តាមរយៈទូរស័ព្ទ។

មេដឹកនាំទាំងពីរ ក៏បានពិភាក្សាគ្នាផងដែរ ទៅលើភាពជាដៃគូ រវាងប្រទេសទាំងពីរ ទៅលើវិស័យផ្សេងទៀត ដូចជាវិស័យការពារជាតិ និងក៏ដូចជាការអនុវត្ត គម្រោងក្នុងការកសាងនិងអភិវឌ្ឍ កងកម្លាំងជើងទឹករៀងខ្លួនផងដែរ។

ក្នុងនោះជាពិសេស ផងដែរលោក Zelensky ក៏បានស្នើឲ្យតួកគីក្នុងការពិចារណាទិញយកយន្តហោះរបស់អ៊ុយក្រែន An-178 ផងដែរដែលបច្ចុប្បន្នកំពុង ស្ថិតនៅក្នុងដំណើរការផលិតកម្មទ្រង់ទ្រាយធំ។

ផ្ទាំងពាណិជ្ជកម្ម

លើសពីនេះមេដឹកនាំ នៃប្រទេសទាំងពីរ ក៏បានធ្វើការកត់សំគាល់ផងដែរ ចំពោះការត្រៀមខ្លួនរួចរាល់ នៃប្រទេសរបស់ពួកគេ ក្នុងការបញ្ចប់ទៅពង្រាង កិច្ចព្រមព្រៀង ពាណិជ្ជកម្ម ដោយសេរីជាមួយគ្នា៕

ប្រែសម្រួល៖ស៊ុនលី

To Top
×