ព័ត៌មានអន្តរជាតិ

CIA ថា ប្រទេសចិនកំពុងសាងសង់ កន្លែងយោធាសម្ងាត់ នៅក្នុងតំបន់កំពង់ផែ ក្បែររដ្ឋធានី អាប៊ុយ ដាប៊ី របស់ អេមីរ៉ាតអារ៉ាប់រួម

បរទេស៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក (CIA) បានរកឃើញនៅនិទាឃរដូវនេះថា ប្រទេសចិនកំពុងសាងសង់កន្លែងយោធាដោយសម្ងាត់ នៅក្នុងតំបន់កំពង់ផែក្បែររដ្ឋធានី អាប៊ុយ ដាប៊ី របស់ប្រទេស អេមីរ៉ាតអារ៉ាប់រួម ។ នេះបើតាមរបាយការណ៍ដោយកាសែត Wall Street Journal បានអះអាងកាលពីថ្ងៃសុក្រ។ 

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា បើតាមប្រភពដែលដឹងពីស្ថានភាពនេះកាលពីជិតមួយឆ្នាំមុន រូបភាពផ្កាយរណបនៃកំពង់ផែ Khalifa បានរកឃើញការងារសំណង់ចម្លែកនៅក្នុងចំណតកុងតឺន័រ ដែលត្រូវបានសាងសង់ និងដំណើរការដោយក្រុមហ៊ុនដឹកជញ្ជូនដ៏ធំរបស់ចិន COSCO។

ផ្ទាំងពាណិជ្ជកម្ម

ថ្វីបើព័ត៌មានដំបូងមិនច្បាស់លាស់ក៏ដោយ ក៏រូបភាពផ្កាយរណបសម្ងាត់ដែលបានថតនៅនិទាឃរដូវ តាមសេចក្តីរាយការណ៍ គឺបានជំរុញឱ្យអាជ្ញាធរអាមេរិកជឿថា ចិនកំពុងសាងសង់មូលដ្ឋានយោធានៅជិតកំពង់ផែ។ 

រដ្ឋបាលរបស់លោក ចូ បៃដិន ត្រូវបានគេរាយការណ៍ថាមានការខ្វល់ខ្វាយជាខ្លាំង ដែលនាំឱ្យអាមេរិកបានចាប់ផ្តើមយុទ្ធនាការការទូតដ៏ខ្លាំងក្លាមួយ ដើម្បីបញ្ចុះបញ្ចូលរដ្ឋ អារ៉ាប់ថា ទីតាំងនេះបម្រើមុខងារយោធា ហើយការងារនោះគួរតែត្រូវបានបញ្ឈប់៕

To Top
×