ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប៖ អាមេនីនិងអាស៊ែបៃហ្សង់ ព្រមព្រៀងគ្នា ធ្វើកិច្ចពិភាក្សា ដើម្បីបំបាត់ ភាពតានតឹង

បរទេស៖ សហភាពអឺរ៉ុប តាមសេចក្តីរាយការណ៍ បាននិយាយក្នុងពេលថ្មីៗនេះថា ប្រធានាធិបតីនៃប្រទេស អាស៊ែបៃហ្សង់ និងប្រទេសអាមេរិក នឹងជួបនៅក្នុងទីក្រុងព្រួចសែល នៅពាក់កណ្ដាលខែធ្នូ ដើម្បីពិភាក្សាគ្នា បំបាត់ភាពតានតឹង ដែលកំពុងតែកើនឡើង ស្របពេលមានជម្លោះព្រំដែន កើតមានឡើងជាថ្មីម្តងទៀត។

សេចក្តីថ្លែងការណ៍ របស់សហភាពអឺរ៉ុបបាននិយាយថា លោក Ilham Aliyev និងលោក Nikol Pashinyan បានព្រមព្រៀងជួបគ្នា នៅក្នុងទីក្រុងព្រួចសែល ដើម្បីធ្វើកិច្ចពិភាក្សាពីស្ថានភាពក្នុងតំបន់ និងមធ្យោបាយបំបាត់ ភាពតានតឹងសម្រាប់តំបន់ ហើយនេះជាកិច្ចពិភាក្សាគ្នាមួយ ដែលសហភាពអឺរ៉ុបគាំទ្រ។

តាមសេចក្តីរាយការណ៍ សេចក្តីថ្លែងការណ៍ដដែលនេះ បានបន្តទៀតថា លោក Charles Michel នឹងជាប្រធានក្រុមប្រឹក្សាអឺរ៉ុប នឹងធ្វើការទទួលលោក Ilham Aliyev និងលោក Nikol Pashinyan សម្រាប់ជំនួបគ្នា ក្នុងទីក្រុងព្រួចសែល ជាផ្នែកនៃជំនួបកំពូល EaP Summit ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី១៥ ខែធ្នូ។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា អតីតសាធារណរដ្ឋសហភាពសូវៀតទាំងពីរ បានធ្លាក់ចូលក្នុងជម្លោះព្រំដែនបណ្ដាលឲ្យមានមនុស្សស្លាប់ ក្នុងពេលប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ ដោយកងកម្លាំងអាមេនីសម្លាប់ទាហានអាស៊ែបៃហ្សង់ចំនួន៧នាក់ និងធ្វើឲ្យទាហាន១០នាក់ ផ្សេងទៀតរងរបួស កាលពីដើមសប្ដាហ៍នេះ៕

ប្រែសម្រួល៖ប៉ាង កុង

To Top
×