ព័ត៌មានអន្តរជាតិ

សេតវិមាន អំពាវនាវឲ្យរុស្ស៊ី កាត់បន្ថយភាពតានតឹង ជាមួយអ៊ុយក្រែន

បរទេស៖ សេតវិមាន នៅក្នុងពេលថ្មីៗនេះ បានអំពាវនាវឲ្យប្រទេសរុស្ស៊ី កាត់បន្ថយភាពតានតឹង ជាមួយប្រទេសអ៊ុយក្រែន ដោយនិយាយថា វាបានបង្កឲ្យមានក្តីព្រួយបារម្ភ កើនឡើងដោយត្រង់ ចំពោះការប្រមូលផ្តុំ កងកម្លាំងយោធារបស់ទីក្រុងមូស្គូ នៅតាមព្រំដែនរបស់ប្រទេសអ៊ុយក្រែន។

មន្ត្រីសេតវិមាន លោកស្រី Jen Psaki បាននិយាយប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា “យើងក៏បន្តមានក្តីព្រួយបារម្ភជាខ្លាំង ស្តីពីសកម្មភាពយោធានិងវោហារសាស្ត្រគ្រោតគ្រាតរបស់រុស្ស៊ី ចំពោះប្រទេសអ៊ុយក្រែន និងអំពាវនាវឲ្យទីក្រុងមូស្គូកាត់បន្ថយភាពតានតឹង”។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នាពេលថ្មីៗនេះ បានចេញសេចក្តីព្រមានដោយខ្លួនលោកផ្ទាល់ ហើយកាលពីថ្ងៃសុក្រម្សិលមិញនេះ លោកបាននិយាយថា លោកខាងលិច កំពុងតែមើលស្រាលជ្រុលហួស ចំពោះសេចក្តីណែនាំរបស់រុស្ស៊ីមិនឆ្លងបន្ទាត់ក្រហម។

ផ្ទាំងពាណិជ្ជកម្ម

វិមានក្រឹមឡាំងបាននិយាយថា ការថ្លែងទាំងនោះ គឺជាការឆ្លើយតបមួយចំពោះទង្វើបង្កហេតុធ្វើឡើងដោយអង្គការណាតូ រួមទាំងការផ្តល់អាវុធឲ្យអ៊ុយក្រែន។ ប្រទេសអ៊ុយក្រែន ប្រឆាំងនឹងការបង្កើន សកម្មភាពយោធារបស់រុស្ស៊ី នៅជិតព្រំដែនប្រវែង១៩៤៤គីឡូម៉ែត្រ ជាប់ជាមួយប្រទេសរុស្ស៊ី៕

ប្រែសម្រួល៖ប៉ាង កុង

To Top
×