ព័ត៌មានអន្តរជាតិ

ប្រេស៊ីល ចាក់វ៉ាក់សាំងកូវីដ-១៩ ជាង៣០០លានដូស

ប្រេស៊ីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួបានចុះផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសប្រេស៊ីល បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាង៣០០លានដូសចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួនក្នុងខែមករា ។

មនុស្សប្រហែល១៥៧,៦លាននាក់បានទទួលការចាក់វ៉ាក់សាំងលើកទី១ ហើយ១២៩,៩លាននាក់ត្រូវបានចាក់វ៉ាក់សាំងគ្រប់កម្រិតដោយបានទទួលទាំងថ្នាំទាំង២ ឬវ៉ាក់សាំងតែ១ដង ដែលតំណាងឱ្យ៧៣,៣ភាគរយនៃប្រជាជនគោលដៅ ។

រដ្ឋមន្ត្រីសុខាភិបាល Marcelo Queiroga បានលើកឡើងថា “ជាមួយនឹងព្រឹត្តិការណ៍ដ៏សំខាន់នេះ យើងអាចនិយាយបានថាយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ គឺជាយុទ្ធនាការដ៏ធំបំផុតដែលមិនធ្លាប់មានពីមុនមក”  ។

ក្រសួងបានឲ្យដឹងថា ប្រទេសនៅអាមេរិកខាងត្បូង បានចែកចាយវ៉ាក់សាំងច្រើនជាង៣៦០,៦លានដល់រដ្ឋប្រេស៊ីល ។

នៅថ្ងៃសៅរ៍នេះ រដ្ឋាភិបាលនឹងបង្កើនយុទ្ធនាការរបស់ខ្លួនជាមួយនឹងគោលដៅឱ្យបាន៨៥ភាគរយនៃប្រជាជនបានចាក់វ៉ាក់សាំងគ្រប់កម្រិត៕

To Top