ព័ត៌មានអន្តរជាតិ

មនុស្សតិចបំផុត៩នាក់ បាត់បង់ជីវិត ក្រោយពីមានហេតុការណ៍ រលំបាក់ជញ្ជាំងនៅឥណ្ឌា

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ថា យ៉ាងហោចណាស់មនុស្ស៩នាក់ រួមទាំងកុមារ៩នាក់បានស្លាប់ និង២-៣នាក់ផ្សេងទៀតបានរងរបួសកាលពីថ្ងៃសុក្រ បន្ទាប់ពីជញ្ជាំងបានដួលរលំនៅក្នុងរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា នេះបើតាមការបញ្ជាក់របស់មន្ត្រីរដ្ឋាភិបាល ។

របាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ឧប្បត្តិហេតុនេះបានកើតឡើងនៅក្នុងតំបន់ Pernampattu ក្នុងស្រុក Vellore ដោយសារតែភ្លៀងធ្លាក់មិនឈប់ឈរក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

ប្រមុខរដ្ឋ M.K. ស្តាលីនបានសម្តែងការសោកសៅរបស់គាត់ចំពោះឧប្បត្តិហេតុនេះ ហើយបានប្រកាសផ្តល់ប្រាក់ចំនួន ៦.៧២០ដុល្លារដល់គ្រួសារនៃមនុស្ស៩នាក់ដែលបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុនេះ ។

គាត់ក៏បានប្រកាសផ្តល់ជំនួយហិរញ្ញវត្ថុចំនួន៦៧២ដុល្លារសម្រាប់អ្នកដែលរងរបួសក្នុងឧបទ្ទវហេតុនេះ ។

រដ្ឋបាននិងកំពុងឃើញភ្លៀងធ្លាក់ខ្លាំងតាំងពីសប្តាហ៍មុនមក។ នាយកដ្ឋានឧតុនិយមឥណ្ឌា បានព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងស្រុកភាគខាងជើងនៃរដ្ឋ Tamil Nadu នៅថ្ងៃសុក្រផងដែរ។

ដោយសារអាកាសធាតុអាក្រក់ សាលារៀននៅតែបិទនៅតាមស្រុកជាច្រើនក្នុងរដ្ឋ Tamil Nadu រួមទាំងរដ្ឋធានី Chennai និងតំបន់ក្បែរនោះផងដែរ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top