ព័ត៌មានអន្តរជាតិ

លោក ​Xi Jinping ប្រធានរដ្ឋចិន ​ថ្លែង​អំពីការធ្វើឱ្យស៊ីជម្រៅនូវ​​កិច្ចកសាង ​សហគមន៍រួម​វាសនា​​ចិន​-អាស៊ាន

ថ្ងៃទី ​២២​ខែ​វិច្ឆិកា​ លោក ​Xi Jinping ប្រធានរដ្ឋចិនបាន​​អញ្ជើញ​ចូលរួមនិងធ្វើ​ជាសហ​អធិបតី​ក្នុង​​​កិច្ច​ប្រជុំ​កំពូលដើម្បី​រំលឹក​ខួប​ ​៣០​ ឆ្នាំ​នៃ​ការ​បង្កើត​ទំនាក់ទំនង​សន្ទនា​រវា​ងចិន​និងអាស៊ាន​នៅ​ក្រុង​ប៉េកាំង​។ 

បន្ទាប់ពី​រួមសហការគ្នា​អស់រយៈពេល​ ​៣០ ឆ្នាំ​ ​ទំនាក់ទំនង​សន្ទនា​រវា​ងចិន​និងអាស៊ាន​បាន​ទៅជា​គំរូ​ដ៏ជោគជ័យបំផុត​និង​ប្រកបដោយកម្លាំង​រស់រវើកបំផុត​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​នៅ​តំបន់អាស៊ី​ប៉ាស៊ីហ្វិក​ ​និងជាគំរូ​នៃ​ការ​ជំរុញ​កិច្ចកសាង​សហគមន៍​រួម​វាសនា​​របស់​​មនុស្សជាតិ​។​ ​

លោក​ ​Xi Jinping ប្រធានរដ្ឋចិនបាន​រួមជាមួយ​ភាគីអាស៊ាន​​ ​គ្រោង​ផែនការ​និង​ចង្អុលបង្ហាញទិសដៅសម្រាប់​ការ​កសាង​សហគមន៍រួមវាសនា​ចិន​-អាស៊ាន​ដែល​មាន​ភាព​កាន់តែ​ជិតស្និទ្ធ៕

To Top