ព័ត៌មានអន្តរជាតិ

ចិន-អាស៊ាន បង្កើតភាពជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ 

ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឲ្យដឹងថា ប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយមួយ ខណៈលោកធ្វើជាប្រធានកិច្ចប្រជុំកំពូល ពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបលើកទី៣០ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-ចិន តាមរយៈតំណភ្ជាប់វីដេអូ។

លោក ស៊ី ជីនពីង បានលើកឡើងថា “នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយ នៅក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងរបស់យើង ហើយនឹងបញ្ចូលកម្លាំងជំរុញថ្មីទៅក្នុងសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍន៍នៃតំបន់ និងពិភពលោករបស់យើង”៕ ដោយ ឈូក បូរ៉ា

To Top