ពេលថ្មីៗកន្លងទៅនេះ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បានបំពេញទស្សនកិច្ច នៅកេនយ៉ា នីហ្សេរីយ៉ា និងសេណេហ្គាល់ មើលទៅដំណើរទស្សនកិច្ច លើកនេះមិនមែនបង្ខំ ឱ្យប្រទេសអាហ្វ្រិក ឈរនៅជាមួយខ្លួនដូច សម័យរដ្ឋាភិបាលអាមេរិក អាណត្តិមុននោះទេ ក៏ប៉ុន្តែតាមពិត គោលដៅនៃដំណើរ ទស្សនកិច្ចលើកនេះគឺដូចកាលពីមុនដដែល ពោលគឺប៉ុនប៉ងដាក់របាំង ក្នុងទំនាក់ទំនងរវាងចិននិងអាហ្វ្រិក ដើម្បីបង្កើនកម្លាំងឥទ្ធិពល របស់អាមេរិកនៅអាហ្វ្រិកនិង បង្ខំឱ្យចន្លោះការទូតរបស់ចិន កាន់តែតូចចង្អៀត ។
ប៉ុន្តែនៅអាហ្វ្រិក លោក Antony Blinken បានចាប់អារម្មណ៍ដោយផ្ទាល់ថា ចំណងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងចិននិងអាហ្វ្រិកគឺ មិនអាចអុជអាលបំបែកបំបាក់បានទេ ។ ការពិតក៏បានបញ្ជាក់ពីចំណុចនេះដែរ ។
នៅចំពោះមុខលោក Antony Blinken រដ្ឋមន្ត្រីការបរទេសនីហ្សេរីយ៉ា បានច្រានចោលថា “យើងបានឃើញឱកាសដ៏ធំធេងក្នុងកិច្ចសហប្រតិបត្តិការ ជាមួយជនជាតិចិន ពួកគេមានបទពិសោធន៍ខ្ពស់ ក្នុងកិច្ចកសាងវិស្វកម្ម ទ្រង់ទ្រាយធំនិងកម្មវិធីហេដ្ឋារចនាសម្ព័ន្ធ” ។
កាសែត The Citizen ដែលជាប្រព័ន្ធសារព័ត៌មានសំខាន់របស់អាហ្វ្រិកខាងត្បូង បានចេញផ្សាយអត្ថបទថា “ជាការពិតណាស់ សហរដ្ឋអាមេរិកជាតួអង្គសេដ្ឋកិច្ចធំទីមួយ លើពិភពលោក ក៏ប៉ុន្តែអាមេរិកគ្មានមាន សិទ្ធិអំណាចឆ្កាដៃឆ្កាជើងចំពោះមេដឹកនាំ ប្រទេសអាហ្វ្រិកទេ ។ ប្រទេសអាហ្វ្រិកមានសិទ្ធិជ្រើសរើសចងចំណង មិត្តភក្តិជាមួយប្រទេសណា”។
ការរាប់អានជាមួយមិត្តភក្តិ សំខាន់ជាងគេគឺត្រូវមានចិត្តស្មោះត្រង់ ។ ក្នុងរយៈពេលយូរណាស់មកហើយ ជំនួយដែលសហរដ្ឋអាមេរិកផ្តល់ឱ្យអាហ្វ្រិក គ្រាន់តែនិយាយតាមតែមាត់តែគ្មានផលប្រយោជន៍ជាក់ស្តែងទេ ឬក៏អមលក្ខខណ្ឌនយោបាយទៀតផង ។និយាយត្រង់ៗ សហរដ្ឋអាមេរិកមិនដែលយកចិត្តទុកដាក់ ដល់ការអភិវឌ្ឍរបស់ អាហ្វ្រិកដ៏ពិតប្រាកដនោះទេ ហើយក៏មិនដែលមាន គោលបំណងចង់ឱ្យប្រជាជនអាហ្វ្រិកមានជីវភាព រស់នៅកាន់តែល្អប្រសើរដែរ ពោលគឺអាមេរិក គ្រាន់តែចាត់ទុកអាហ្វ្រិក ជាឧបករណ៍ប្រកួតប្រជែងភូមិសាស្ត្រ នយោបាយហ្នឹងឯង ។
ផ្ទុយទៅវិញ ប្រទេសចិនបានរាប់អាន ជាមួយនឹងមិត្តភក្តិអាហ្វ្រិកយ៉ាងស្មោះត្រង់ ហើយគោរពតាមពាក្យសន្យារបស់ខ្លួនជាប់រហូតមក ពោលគឺនិយាយម៉ាត់ណា ម៉ាត់ហ្នឹង រហូតដល់ទទួលបានផ្លែផ្កា ។ ប្រទេសចិនបានរក្សាឋានៈជាប្រទេសភាពជាដៃគូពាណិជ្ជកម្មធំ ទីមួយរបស់អាហ្វ្រិករយៈពេល១២ឆ្នាំជាប់ៗគ្នា ។ ចាប់តាំងពីបានបង្កើតវេទិកាកិច្ចសហប្រតិបត្តិការរវាងចិន និងអាហ្វ្រិកមក ទំហំពាណិជ្ជកម្មរវាងចិននិងអាហ្វ្រិក បានកើនឡើង២០ដង ការវិនិយោគផ្ទាល់របស់ចិនទៅលើអាហ្វ្រិក បានកើនឡើង១០០ដង ដោយឡែកបានបង្កើត ឱកាសការងារសរុបលើសពី៤លាន៥សែន។ល។ ប្រទេសចិនធ្វើដូចនេះ ដោយគិតពិចារណាពីការលើកកម្ពស់ សុខសុភមង្គលរបស់ ប្រជាជនអាហ្វ្រិក និងគ្មានអមលក្ខខណ្ឌ នយោបាយណាមួយទេ ។
តើអ្នកណាជាមិត្តភក្តិ ដ៏ពិតប្រាកដរបស់អាហ្វ្រិក? ពេលវេលាបានផ្តល់ចម្លើយរួចហើយ ។ អាហ្វ្រិកត្រូវការជំនួយជាក់ស្តែងនិងស្មោះត្រង់ តែមិនមែនឧបាយកលនោះទេ ៕