ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិ​ក អញ្ជើញតៃវ៉ាន់ ឲ្យចូលរួម ជំនួបកំពូល លទិ្ធប្រជាធិបតេយ្យ របស់ខ្លួន

" "

បរទេស៖ រដ្ឋបាលលោក បៃដិន នាពេលថ្មីៗនេះ បានអញ្ជើញកោះតៃវ៉ាន់ ឲ្យចូលរួមជំនួបកំពូល លទ្ធិប្រជាធិបតេយ្យរបស់ខ្លួន នៅខែក្រោយ នេះបើយោងតាមបញ្ជីឈ្មោះ ប្រទេសចូលរួម ដែលចេញនៅថ្ងៃអង្គារសប្ដាហ៍នេះ ហើយនេះ ជារឿងមួយធ្វើឲ្យចិនខឹង។

កិច្ចប្រជុំកំពូលបែបនេះលើកទីមួយនេះ គឺជាការតេស្តសាកល្បង ពីការអះអាងរបស់លោក ប្រធានាធិបតីអាមេរិក ចូ បៃដិន ដែលបានប្រកាស ក្នុងគោលនយោបាយបរទេសទីមួយ របស់លោក នៅក្នុងសុន្ទរកថា នៅការិយាល័យ កាលពីខែកុម្ភៈថា លោកនឹងនាំអាមេរិក ត្រឡប់ទៅកាន់ភាព ជាអ្នកដឹកនាំពិភពលោក ប្រឈមមុខនឹងកម្លាំងផ្ដាច់ការ ដឹកនាំដោយចិននិងរុស្ស៊ី។

" "

តាមសេចក្តីរាយការណ៍ មានប្រទេសចូលរួមចំនួន១១ប្រទេស នៅលើបញ្ជីឈ្មោះអញ្ជើញ សម្រាប់ព្រឹត្តិការណ៍ ថ្ងៃទី០៩និងទី១០ ខែធ្នូ ដែលមានគោលបំណង ជួយបញ្ឈប់ការរអិលថយក្រោយ នៃលទ្ធិប្រជាធិបតេយ្យ និងការរិចរិល នៃសិទ្ធិនិងសេរីភាព នៅទូទាំងពិភពលោក។

" "

ក្រសួងការបរទេសតៃវ៉ាន់ បាននិយាយថា រដ្ឋាភិបាលតៃវ៉ាន់ នឹងត្រូវបានតំណាង ដោយរដ្ឋមន្ត្រីឌីជីថល លោក Audrey Tang និងលោក Hsiao Bi-khim ជាឯកអគ្គរដ្ឋទូត តំណាងរបស់តៃវ៉ាន់ ប្រចាំនៅក្នុងទីក្រុងវ៉ាស៊ីនតោន៕ ប្រែសម្រួល៖ប៉ាង កុង

To Top