ព័ត៌មានអន្តរជាតិ

ភាពយន្តឯកសាររឿង «រសជាតិម៉ាកាវ» ចាក់ផ្សាយជាផ្លូវការ ដើម្បីអបអរសាទរខួប២២ឆ្នាំ នៃការដែលម៉ាកាវ ត្រឡប់មកវិញ ប្រទេសចិន

ដើម្បីអបអរសាទរ ខួប២២ឆ្នាំ នៃការដែលម៉ាកាវ ត្រឡប់មកទៅកាន់មាតុប្រទេសចិនវិញ ភាពយន្តឯកសារខ្នាតធំ ទម្រង់4Kរឿង «រសជាតិម៉ាកាវ» ដែលសហការផលិត ដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងតំបន់រដ្ឋបាលពិសេស ម៉ាកាវ បានរៀបចំពិធីចាក់ផ្សាយ នៅទីក្រុងក្វាងចូវ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ។

លោក He Yicheng អភិបាល នៃតំបន់រដ្ឋបាល ពិសេសម៉ាកាវ និងលោកShen Haixiong អនុរដ្ឋមន្រ្តីក្រសួងឃោសនាការ នៃមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាអគ្គនាយក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានរួមគ្នាដាក់ឱ្យដំណើរ ការការចាក់ផ្សាយភាព យន្តឯកសារនេះ ។

លោកShen Haixiong បានសង្កត់ធ្ងន់ថា «រសជាតិម៉ាកាវ» ផ្តោតលើវប្បធម៌ម្ហូបអាហារ របស់ម៉ាកាវ ដែលគួរឱ្យចាប់ អារម្មណ៍បំផុត សម្រាប់បង្ហាញ ជូនទស្សនិកជន ជាតិនិងអន្តរជាតិ ដោយបានឆ្លុះបញ្ចាំងពីកាច្របាច់បញ្ចូលគ្នា នៃវប្បធម៌ចម្រុះនៅម៉ាកាវ និងស្មារតីដ៏រស់រវើកនៃសម័យកាល។លោកShen Haixiongបានថ្លែងទៀតថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍ មជ្ឈិមចិន និងរួមជាមួយរដ្ឋបាល ពិសេសម៉ាកាវ ដើម្បីផ្សព្វផ្សាយរឿងរ៉ាវ របស់ម៉ាកាវក្នុងយុគសម័យថ្មី ឱ្យបានល្អ ។

លោក He Yichengបានថ្លែងថា សង្ឃឹមថាតាមរយៈអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ដែលជាប្រព័ន្ធសារព័ត៌មាន សំខាន់នៅលើពិភពលោក ដើម្បីផ្សព្វផ្សាយពីទិដ្ឋភាពម៉ាកាវដ៏អស្ចារ្យ រឿងរ៉ាវរបស់ម៉ាកាវ និងវប្បធម៌ម៉ាកាវ ទៅកាន់គ្រប់ទីកន្លែង នៃទូទាំងពិភពលោក ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×