ព័ត៌មានអន្តរជាតិ

បច្ចេកវិទ្យា 5G របស់ចិនរំពឹងនឹងត្រូវប្រើប្រាស់ ដល់ទៅ៤០ភាគរយ នៃចំនួនទាំងអស់ លើលោកក្នុងឆ្នាំ២០២៥

បរទេស៖ យោងតាមការព្យាករណ៍ របស់ក្រុមហ៊ុនអ្នកផ្តល់ទិន្នន័យ GSMA Intelligence នៅថ្ងៃព្រហស្បិត៍ បានបង្ហាញថាទំនាក់ទំនងតាមរយៈបច្ចេកវិទ្យាអ៊ីនធឺណេត 5G របស់ប្រទេសចិននឹងមានការកើនឡើង ដល់ទៅ៨៦៥លាន នៅត្រឹមឆ្នាំ២០២៥ ឬត្រូវជា៤០ភាគរយ នៃការប្រើប្រាស់ 5G នៅទូទាំងសកលលោក។

របាយការណ៍ដដែលនេះ ក៏បានព្យាករណ៍ផងដែរ ថាបច្ចេកវិទ្យា 5G របស់ប្រទេសចិននឹងមានអត្រា កើនឡើងប្រមាណជា៥០ភាគរយ នៅក្នុងត្រឹមឆ្នាំ២០២៥នេះផងដែរ ខណៈដែលនៅត្រឹមចុងឆ្នាំ២០២១នេះ ចំនួនប្រើប្រាស់ 5G នឹង អាចកើនឡើងរហូត ទៅដល់៥៥០លាន រួចទៅហើយ។

ក្រៅពីនោះរបាយការណ៍ ក៏បានបង្ហាញដែរថាអតិថិជន នៅក្នុងប្រទេសចិន កំពុងតែស្រេកឃ្លានខ្លាំងមែនទែន ក្នុងការចង់បង្កើននិងអាប់ដេតបច្ចេកវិទ្យា 5G ដែលកំពុងផ្ទុះខ្លាំងនៅក្នុងទីផ្សារ បច្ចេកវិទ្យាទំនើបនិងឆ្លាតវ៉ៃ។

លើសពីនោះ GSMA ក៏បានបង្ហាញដែរថាគិតត្រឹមឆ្នាំ២០២០កន្លងទៅប្រទេសចិនបានដាក់លក់ដាច់ស្មាតហ្វូនប្រភេទ 5G បានរហូតទៅដល់១៦៣លានគ្រឿងនៅក្នុងតែទីផ្សារប្រទេសចិនខ្លួនឯងប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top