ព័ត៌មានអន្តរជាតិ

ប្រយោគបុរាណចិន មួយឃ្លាលើកឡើងថា មនុស្សត្រូវមាន​ ចក្ខុវិស័យវែងឆ្ងាយ ទើបអាចទទួលប្រយោជន៍ថេរបាន “得其大者可以兼其小”

ប្រយោគបុរាណចិន នេះមានប្រភពមកពី 《易或问》 របស់លោក Ou yangXiu អ្នកនិពន្ធដ៏ល្បីល្បាញ នៅរាជវង្សសុងខាងជើង ។ ឃ្លាមួយនេះគឺអធិប្បាយ ពីការយល់ដឹង អំពីវិធីសិក្សានៃ 《易经》 ។

លោក Ou Yangxiu ជឿជាក់ថា ដរាបណាយើងបានរៀនចេះ ពីហេតុផលចម្បងនៃ 《易经》 យើងនឹងអាចស្វែងយល់ ពីហេតុផលតូចៗនៃ 《易经》បាន។ ប្រយោគនេះ​ ត្រូវបានមនុស្សជំនាន់ក្រោយ ប្រើយ៉ាងទូលំទូលាយ ដើម្បីបង្ហាញថា មានតែការយល់ដឹង អំពីស្ថានភាពទាំងមូល ទើបយើងអាចធ្វើការជ្រើសរើស និងចាត់ចែងដ៏ត្រឹមត្រូវ លើបញ្ហាលម្អិត ។

សារៈសំខាន់និងភាពស្មុគស្មាញ នៃទំនាក់ទំនងរវាងចិន និងអាមេរិក បានកំណត់ពីភាពអស្ថិរភាព និងភាពមិនប្រាកដប្រជាជាច្រើន នៅក្នុងដំណើរអភិវឌ្ឍន៍ នៃប្រទេសទាំងពីរ និងជួបប្រទះនឹងបញ្ហាប្រឈមថ្មី ជាបន្តបន្ទាប់ ។
ទាក់ទិននឹងភាពខុសគ្នា រវាងចិននិងអាមេរិក លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើង ពីប្រយោគបុរាណចិនថា ““得其大者可以兼其小” (មនុស្សត្រូវមានចក្ខុវិស័យវែងឆ្ងាយ ទើបអាចទទួលប្រយោជន៍ថេរបាន) “ហើយបានគូសបញ្ជាក់ថា នៅពេលមើលពីទំនាក់ទំនង រវាងចិននិងអាមេរិក ត្រូវមើលពីស្ថានការណ៍ទូទៅ មិនមែនត្រឹមតែផ្តោតលើភាពខុសគ្នា រវាងប្រទេសទាំងពីរនោះទេ ។

ទាក់ទិននឹងទំនាក់ទំនងចិន-អាមេរិកក្នុងយុគសម័យថ្មី លោក Xi Jinping ប្រធានរដ្ឋចិនបានបូកសរុប ពីគោលការណ៍ចំនួនបី នៅក្នុងកិច្ចជំនួបតាមប្រព័ន្ធវីដេអូ ជាមួយលោក Biden ប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ គឺការគោរពគ្នាទៅវិញទៅមក ការរួមរស់ជាមួយគ្នាដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ។

ដូចដែលលោកលោក Xi Jinping បានមានប្រសាសន៍ថា ចិននិងអាមេរិក គឺជាកប៉ាល់យក្សពីរគ្រឿង ដែលកំពុងធ្វើដំណើរក្នុងមហាសមុទ្រ យើងត្រូវចាប់ចង្កូតឱ្យនឹង ដើម្បីឱ្យកប៉ាល់យក្សទាំងពីរនេះ អាចធ្វើដំណើរទៅមុខជាមួយគ្នា ទោះមានខ្យល់និងរលកខ្លាំង ក៏មិនញញើត មិនបាត់ការគ្រប់គ្រង និងមិនប៉ះទង្គិចគ្នា ។

“得其大者可以兼其小” ប្រយោគបុរាណចិនមួយនេះ បានរំលឹកយើងថា នៅពេលធ្វើរឿងអ្វីមួយ ត្រូវមើលពីសភាពការណ៍ធំ ។ មានតែការស្វែងយល់ ពីហេតុផល ជាមូលដ្ឋានប៉ុណ្ណោះ ទើបអាចស្វែងយល់ពីហេតុផល លម្អិតបាន ។ បើធ្វើផ្ទុយពីនេះ នឹងធ្វើឱ្យយើងជាប់គាំង ក្នុងរឿងតូចតាច និងពិបាកស្វែងយល់ពីទិសដៅធំ៕

To Top