ព័ត៌មានអន្តរជាតិ

បារាំង បដិសេធកិច្ចព្រមព្រៀង ជាមួយនឹងអង់គ្លេស ជុំវិញបញ្ហា ជនភៀសខ្លួន

បរទេស ៖ ប្រទេសបារាំងនៅថ្ងៃនេះ បានប្រកាសបដិសេធជាមួយនឹងលោកនាយករដ្ឋមន្ត្រី អង់គ្លេស Boris Johnson ដែលបានស្នើ សុំឲ្យមានកិច្ចព្រមព្រៀង មួយអនុញ្ញាតិ ឲ្យមានច្រកធ្វើដំណើរ សម្រាប់ជនភៀសខ្លួន ហើយថែមទាំងបានចោទប្រកាន់ នាយករដ្ឋអង់គ្លេសរូបនេះថា បានកេងចំណេញនយោបាយ ផ្ទាល់ខ្លួនជាមួយ នឹងបញ្ហាវិបត្តិមួយនេះ។

រដ្ឋមន្ត្រីក្រសួង មហាផ្ទៃបារាំង លោក Gerald Darmanin បានប្រាប់ ទៅកាន់ប្រទេស អង់គ្លេសថា កិច្ចព្រមព្រៀងទាំងឡាយ ទៅលើបញ្ហាជនអន្តោប្រវេស គួរតែត្រូវបានធ្វើឡើង ជាមួយ នឹងសហភាពអ៊ឺរ៉ុប ឬ EU ហើយបញ្ជាក់ថា បារាំង គឺបានត្រៀមខ្លួនរួចជាស្រេច ដើម្បីពិភាក្សាជាមួយ នឹងអង់គ្លេសចំពោះមុខបញ្ហានេះ ប៉ុន្តែនឹងមិនធ្វើ ជាចំណាប់ខ្មាំង ចំពោះនយោបាយក្នុងស្រុក របស់អង់គ្លេស។

គួរឲ្យដឹងដែរថា គិតចាប់តាំងតែពីបានចាកចេញ ពីប្លុកអ៊ឺរ៉ុបរួចមកអង់គ្លេស និងបារាំងនៅតែបន្តមានបញ្ហាជំនួញ និងសិទ្ធក្នុងការនេសាទផងដែរ ហើយលើសពីនេះ កាលពីសប្តាហ៍ មុន កាន់តែធ្ងន់ធ្ងររវាងទំនាក់ទំនង រវាងប្រទេសទាំងពីរ ដោយមនុស្ស២៧នាក់ បានបាត់បង់ជីវិតក្នុងពេលព្យាយាមឆ្លង កាត់ប្រទេសទាំងពីរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top