យេរូសាឡឹម៖ ប្រទេសអ៊ីស្រាអ៊ែល កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការអំពាវនាវសុំឲ្យ សហរដ្ឋអាមេរិក ក្នុងការលប់ចោលនូវ កិច្ចពិភាក្សាគ្នាជាមួយនឹង អ៊ីរ៉ង់ភ្លាមដោយចោទរដ្ឋាភិបាល ក្រុងតេហរ៉ង់ថា បានចាប់ផ្តើមចម្រាញ់សារជាតិ អ៊ុយរ៉ាញ៉ូមម្តងទៀតរួចទៅហើយ។
សេចក្តីអំពាវនាវនេះ ត្រូវបានធ្វើឡើងដោយ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល បន្ទាប់ពីការពិភាក្សាគ្នា រវាងលោកជាមួយនឹង លោករដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក Antony Blinken ។
លោក Bennett បានចេញសេចក្តីថ្លែងការណ៍ តាមរយៈរបាយការណ៍ របស់ទីភ្នាក់ងារអាតូមិកអន្តរជាតិ ដោយបញ្ជាក់ថាអ៊ិរ៉ង់ បានចាប់ផ្តើមដំណើរការចម្រាញ់ សារជាតុអ៊ុយរ៉ាញ៉ូម នៅក្នុងកម្រិត ២០ភាគរយ ចេញពីរោងចក្រក្រោមដីរបស់ខ្លួន។
គួរឲ្យដឹងដែរថា កិច្ចពិភាក្សារវាងអាមេរិក និងអ៊ីរ៉ង់នឹងធ្វើឡើងសាជាថ្មី នៅក្នុងរដ្ឋធានីនៃប្រទេសអូទ្រីស ហើយក្នុងគោលបំណងសំខាន់ ធ្វើឲ្យដំណើរការឡើងវិញ នៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ៕
ប្រែសម្រួល៖ ស៊ុន លី