បរទេស៖ យោងតាមការប្រកាស ដោយរដ្ឋាភិបាល នៃប្រទេសហ្វីលីពីន នៅថ្ងៃពុធនេះបានឲ្យដឹងថា បម្រាមធ្វើដំណើរ ពីប្រទេសបារាំងនឹង ត្រូវចាំបាច់អនុវត្ត ចាប់ពីថ្ងៃទី១៣ ខែធ្នូ តទៅដើម្បីប្រយុទ្ធប្រឆាំង ទៅនឹងបញ្ហាវិរុសថ្មី អូមីក្រុង។

គណរដ្ឋមន្ត្រី បានបញ្ជាក់ថាបម្រាមនេះ នឹងធ្វើឡើងដូចទៅនឹង បណ្តាប្រទេសទាំង១៤ផ្សេងទៀត ផងដែរ ហើយនឹងបញ្ចប់ទៅត្រឹមថ្ងៃទី១៥ ខែធ្នូ រងចាំការសម្រេចចិត្ត ថាគួរតែត្រូវបន្តថែមទៀត ឬយ៉ាងណា។
សេចក្តីប្រកាសដដែល បានបន្តទៀតថា ទាំងការធ្វើដំណើរ តាមសមុទ្រក្តី គឺមិនត្រូវបានអនុញ្ញាតិឡើយ ចំពោះបុគ្គលទាំងឡាយណា ដែលធ្វើដំនើរ ពីប្រទេសបារាំង ក្នុងរយៈ១៤ថ្ងៃ ចុងក្រោយ។
ទោះបីជាយ៉ាងណាក្តី សម្រាប់ពលរដ្ឋហ្វីលីពីន ដែលមានបំណងចង់វិលត្រឡប់ ប្រទេសវិញ នឹងត្រូវអនុញ្ញាតិប៉ុន្តែ ត្រូវចាំបាច់គោរព តាមគោលការណ៍ ធ្វើតេស្តនិងធ្វើចត្តាឡីស័ក ជាមុនសិន៕
ប្រែសម្រួល៖ស៊ុនលី
