ព័ត៌មានអន្តរជាតិ

បុរសជនជាតិអូស្ត្រាលីម្នាក់ ត្រូវតុលាការ ហាមឃាត់មិនឱ្យចាកចេញពីប្រទេសអ៊ីស្រាអែល រហូតដល់ឆ្នាំ ៩៩៩៩

បរទេស៖ បុរសជនជាតិអូស្ត្រាលីម្នាក់និយាយថា គាត់ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេសអ៊ីស្រាអែលដោយហេតុផលណាមួយរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ៩៩៩៩ លុះត្រាតែគាត់បង់ប្រាក់ឱ្យអតីតប្រពន្ធរបស់គាត់ចំនួន ២,៤ លានដុល្លារសម្រាប់ការចិញ្ចឹមកូននាពេលអនាគតក្រោមច្បាប់លែងលះរបស់អ៊ីស្រាអែល។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា លោក Huppert បានប្រាប់ News.com.au ថា គាត់ត្រូវបាន “ចាក់សោរ” យ៉ាងមានប្រសិទ្ធភាពនៅក្នុងប្រទេសអ៊ីស្រាអែលចាប់តាំងពីឆ្នាំ ២០១៣ ដែលមានរយៈពេលមួយឆ្នាំបន្ទាប់ពីគាត់បានមកដល់រដ្ឋជ្វីហ្វនេះ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយកូន២នាក់ដែលគាត់មានជាមួយអតីតប្រពន្ធរបស់គាត់ដែលជាពលរដ្ឋអ៊ីស្រាអែល។ ក្មេងនោះមានអាយុបីខែប្រាំឆ្នាំ នៅពេលនោះ។

ភ្លាមៗបន្ទាប់ពីលោក Huppert បានផ្លាស់ទៅរស់នៅប្រទេសអ៊ីស្រាអែល ស្ត្រីជាប្រពន្ធបានប្តឹងគាត់នៅតុលាការសាសនាក្នុងតំបន់ ដែលគ្រប់គ្រងបញ្ហាដូចជាអាពាហ៍ពិពាហ៍ ការលែងលះ ការមើលថែកុមារ និងការទូទាត់ប្រាក់ឧបត្ថម្ភកុមារ។ ដោយឈរលើមូលដ្ឋាននៃច្បាប់លែងលះរបស់អ៊ីស្រាអែល តុលាការបានហាមប្រាមជនជាតិអូស្ត្រាលី ដោយមិនឱ្យចាកចេញពីប្រទេសរហូតដល់គាត់សង “បំណុលនាពេលអនាគត” ក្នុងការបង់ប្រាក់ឧបត្ថម្ភសម្រាប់រយៈពេលទាំងមូលនៃកុមារភាពរបស់កូនទាំងពីររបស់គាត់៕ប្រែសម្រួលៈ ណៃ តុលា

To Top