ព័ត៌មានអន្តរជាតិ

បទវិភាគ​ ៖ ក្រុមហ៊ុនរថយន្ត Tesla របស់អាមេរិក បើកហាងលក់ រថយន្តនៅភូមិភាគ ស៊ីនជាំង បានបញ្ជាក់ម្តងទៀតថា សេចក្តីព្រាងច្បាប់ របស់សហរដ្ឋអាមេរិក ដែលពាក់ព័ន្ធ នឹងភូមិភាគស៊ីនជាំង គឺមិនសមហេតុផលទេ

ដោយសារក្រុមហ៊ុនរថយន្ត Tesla របស់អាមេរិក បានបើកសាលលក់ រថយន្តថ្មីមួយនៅភូមិភាគស៊ីនជាំង ប្រទេសចិន នៅពេលថ្មីៗ កន្លងទៅនេះ បានជាក្រុមហ៊ុននេះ បានរងការ វាយប្រហារ ជាច្រើនលើកពីអ្នកនយោបាយ របស់ប្រទេសខ្លួន ។ លោកស្រី Jen Psaki អ្នកនាំពាក្យ សេតវិមាន បានបំភ័យ ក្រុមហ៊ុន Tesla ថា វានឹងប្រឈមមុខ នឹងហានិភ័យដ៏ធ្ងន់ធ្ងរ ពីច្បាប់ កិត្តិនាមនិងអតិថិជន ។

ក្នុងនាមជាម៉ាកដ៏ល្បីឈ្មោះនៃរថយន្តអគ្គិសនី លើទូទាំងពិភពលោក ហេតុអ្វីបានជាក្រុមហ៊ុន រថយន្ត Tesla បើកហាងលក់ រថយន្តនៅភូមិភាគស៊ីនជាំង បាននាំឱ្យអ្នកនយោបាយ អាមេរិក មានប្រតិកម្មយ៉ាងខ្លាំងដូចនេះ? នេះគឺដោយសារទង្វើ នៃក្រុមហ៊ុន Tesla នេះគឺដូចជាម្ជុលមួយ ដែលអាចចាក់ទម្លុះ ពាក្យកុហកពាក់ព័ន្ធ នឹង ភូមិភាគស៊ីនជាំង ពោលគឺហាក់ ដូចជាបានបើកបង្អួច មួយទៀត សម្រាប់ពិភពលោកឱ្យឃើញច្បាស់នូវការពិត នៃបញ្ហាភូមិភាគស៊ីនជាំង ។

ក្រុមហ៊ុនរថយន្ត Tesla បើកហាងលក់រថយន្ត នៅភូមិភាគស៊ីនជាំង បានបញ្ជាក់ម្តងទៀតថា អ្វីដែលហៅថា សេចក្តីព្រាងច្បាប់ របស់អាមេរិកស្ដីពីការបង្ការ ការបង្ខំឱ្យធ្វើពលកម្ម របស់ជនជាតិវៃវូអឺ គឺជាពាក្យកុហកទាំងស្រុង ដែលគ្មានហេតុផល អ្វីសោះ ! និយាយចំពោះសហគ្រាស បរិយាកាសប្រកបអាជីវកម្ម គឺជាដីធ្លីសម្រាប់អភិវឌ្ឍន៍សហគ្រាស ។ ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២១ តម្លៃផលិតផលស្រុកសរុប នៃភូមិភាគស៊ីនជាំង បានកើនឡើង៨.៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នាឆ្នាំទៅមិញ ពីឆ្នាំ២០១៤ដល់ ឆ្នាំ២០២០ ចំនួនប្រជាជន ប្រកបការងារសរុប នៅភូមិភាគស៊ីនជាំង បានកើនឡើង ពីចំនួន១១លាន៣សែន៥ម៉ឺន២ពាន់៤រយនាក់ដល់១៣លាន៥សែន៦ម៉ឺននាក់ ពោល គឺ បានកើនឡើង១៩.៤ភាគរយ ។ តំបន់ដែលមានបរិយាកាស អភិវឌ្ឍន៍ដ៏ផុលផុសដូចនេះ ម្ដេចនឹងអាច មិនទាក់ទាញសហគ្រាស អន្តរប្រទេសបានទៅ ? ទិន្នន័យបានបង្ហាញថា ពីខែមករាដល់ខែវិចិ្ឆកា ឆ្នាំ២០២១ នៅភូមិភាគស៊ីនជាំង រួមទាំងអស់បាន ចុះបញ្ជីគម្រោង វិនិយោគទុន បរទេសចំនួន១៧គម្រោង ។

សម្រាប់ក្រុមហ៊ុន Tesla វិញភូមិភាគស៊ីនជាំង ជាតំបន់ដែលមាន ថាមពលដ៏សម្បូរបំផុត នៅប្រទេសចិន ធនធានកម្លាំងអគ្គិសនី ដ៏សម្បូរគឺមានកម្លាំង ទាក់ទាញ យ៉ាងខ្លាំង ។ នៅពេលមុននេះ ក្រុមហ៊ុន Tesla បានកសាងស៊ូភើស្ថានីយសាកថ្មចំនួនពីរកន្លែង នៅក្រុង Wulumuqi រួចហើយ ហើយបាន កសាង ស៊ូភើស្ថានីយសាកថ្ម សរុប ចំនួន៧នៅតំបន់ស៊ីនជាំងទាំងមូល ។ ការបើកសាលលក់រថយន្តទីមួយ នៅភូមិភាគស៊ីនជាំង លើកនេះ នឹងនាំឱ្យក្រុមហ៊ុន Tesla ទទួលបានការអភិវឌ្ឍ កាន់តែធំតាមរយៈការប្រើប្រាស់ បរិយាកាសបើកទូលាយ នៃភូមិភាគស៊ីនជាំង ឱ្យកាន់តែល្អប្រសើរ ។
“ប្រជាធិបតេយ្យ បែបអាមេរិក”មានផលវិបាកកាន់តែច្រើនឡើងៗ សូម្បីតែសិទ្ធិអាយុជីវិត ដែលជាសិទ្ធិជាមូលដ្ឋាន របស់ប្រជាជនអាមេរិក ក៏ពិបាកធានាដែរ ហេតុអ្វីបានជាអ្នកនយោបាយអាមេរិក នៅមានពេលទំនេរ “យកចិត្តទុកដាក់”លើអ្វីដែលហៅថា “សិទ្ធិមនុស្ស” នៃភូមិភាគស៊ីនជាំង ដែលមានចម្ងាយឆ្ងាយ វាពិតជាការលាក់ពុត និងប្រើស្តង់ដារ ពីរមែន!

ពីការធ្វើនយោបាយ ធូបនីយកម្ម ទៅលើសិទ្ធិមនុស្ស ដល់ធ្វើនយោបាយធូបនីយកម្ម ទៅលើសេដ្ឋកិច្ច ការបង្ករឿង ហេតុដ៏អាក្រក់ របស់អ្នកនយោបាយ អាមេរិកត្រូវលាតត្រដាង ម្តងហើយម្តងទៀត តាមរយៈការពិតជាក់ស្តែង ។ សូមដាស់តឿនពួកគេកុំខិតខំមួលបង្កាច់ ភូមិភាគស៊ីនជាំងទៀត ហើយក៏កុំបង្ខំសម្ព័ន្ធមិត្តនិង សហគ្រាសឱ្យឈរនៅខាងអ្នកណាដែរ ។ បើចង់អនុវត្តអនុត្តរភាព បែបអាមេរិក គួរតែសួរចំពោះរបៀបរៀបរយសេដ្ឋកិច្ច និន្នាការយុគសម័យ និងប្រជាជនទូទាំងពិភពលោកថា ពួកគេយល់ព្រមឬអត់!

To Top