ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមានក្រិកមិនគួរnសាកល្បង ភាពអត់ធ្មត់ របស់តួកគីឡើយ

បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ តួកគី កាលពីថ្ងៃសៅរ៍កន្លងមកនេះ បានធ្វើការប្រកាសព្រមាន ទៅកាន់ប្រទេសក្រិកថាមិនគួរ ធ្វើការសាកល្បង ចំពោះការអត់ធ្មត់ របស់តួកគីឡើយ តាមរយៈការបង្កហេតុនានា ដែលមានរួមទាំងការបន្ត គម្រាមកំហែងដល់ដែន អធិបតេយ្យ នៃដែនសមុទ្រ Aegean របស់តួកគីផងដែរ។

ថ្លែងទៅកាន់ក្រុមអ្នកកាសែត នៅក្នុងរដ្ឋធានីក្រុងអង់ការ៉ា លោក Hulusi Akar ក៏បានថ្លែងដែរថា តួកគី តែងតែចង់បាននូវដំណោះ ស្រាយជាមួយនឹងជម្លោះ តាមព្រំដែនទាំងមិត្ត ជិតខាងនិងបណ្តាស មាជិកក្នុងអង្គការណាតូ ដោយកិច្ចសន្ទនាគ្នា ប៉ុន្តែចោទប្រកាន់ថារដ្ឋាភិបាល ក្រុងអាតែន គឺជាអ្នកបង្កបញ្ហា និងបន្តដាក់សំពាធមុនរហូតមក។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថាអស់រយៈពេល ជាយូរមកហើយដែរ ដែលប្រទេសតួកគី និងក្រិកតែងតែមានភាពល្អក់កករ ជាមួយគ្នាតាមរយៈជម្លោះ ជាច្រើននៅក្នុង ដែនអធិបតេយ្យរៀងខ្លួន នៅក្នុងសមុទ្រ Aegean Sea ជាពិសេសចំពោះសិទ្ធ ក្នុងការធ្វើការរុករកថាមពល ធម្មជាតិ នៅក្នុងតំបន់ឈូងសមុទ្រមេឌី ទេរ៉ាណេខាងកើតផង៕

ប្រែសម្រួល៖ស៊ុនលី

To Top