ព័ត៌មានអន្តរជាតិ

អាមេរិកនឹងបង្កើន សកម្មភាពសេដ្ឋកិច្ច ជាមួយនឹងអាស៊ី ក្នុងឆ្នាំ២០២២នេះ

បរទេស៖ មន្ត្រីសម្របសម្រួលកិច្ចការងារ ឥណ្ឌូបាស៊ីហ្វិក តំណាងឲ្យសេតវិមាន អាមេរិកលោក Kurt Campbell នៅសប្តាហ៍នេះបានធ្វើសេចក្តីថ្លែងការណ៍ថា សហរដ្ឋអាមេរិកនឹងឈានមួយជំហ៊ានទៀត ក្នុងការពង្រីកសកម្មភាព សេដ្ឋកិច្ចឲ្យបានកាន់តែច្រើនឡើង ជាមួយនឹងប្លុកអាស៊ី ក្នុងឆ្នាំ២០២២នេះ។

លោក Campbell ដែលជាមនុស្សដ៏សំខាន់ម្នាក់ នៅក្នុងជួររដ្ឋាភិបាល របស់លោកប្រធានាធីបតីអាមេរិក Joe Biden ក្នុងកិច្ចការងារអភិវឌ្ឍគោលការណ៍ នយោបាយរបស់ អាមេរិកនិងអាស៊ី។

លោកបន្តថា៖ នេះគឺជាចំណុចសំខាន់មួយ នៃភាពចាំបាច់ របស់សេដ្ឋកិច្ចអាមេរិក ក្នុងការធ្វើឲ្យបានសម្រេច ជាពិសេសក្នុងពេលដែលកំពុងប្រយុទ្ធ ប្រជែងខ្លាំង ជាមួយនឹង រដ្ឋាភិបាលក្រុងប៉េកាំង។

ផ្ទាំងពាណិជ្ជកម្ម

រំលឹកដែរថាកាលពីខែតុលា លោក Biden បានបញ្ជាក់ប្រាប់ទៅកាន់មេដឹកនាំ អាស៊ីជាច្រើនថា ឆាប់ៗនេះ ទីក្រុងវ៉ាស៊ីនតោននឹងចាប់ផ្តើមកិច្ចពិភាក្សាស្តីពីការបង្កើត ក្របខ័ណ្ឌសេដ្ឋកិច្ច ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីបង្កើនការចូលរួម ជាមួយតំបន់នេះឲ្យបានកាន់តែច្រើនជាងនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top