Covid-19

រដ្ឋមន្ត្រីក្រសួង ការពារជាតិឥណ្ឌា ធ្វើតេស្តឃើញវិជ្ជមានកូវីដ

បរទេស៖ យោងតាមការចេញផ្សាយរបស់ CGTN នៅថ្ងៃចន្ទនេះបានឲ្យដឹងថារដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសឥណ្ឌាលោក Rajnath Singh ត្រូវបានគេធ្វើតេស្ត
រកឃើញវិជ្ជមានកូវីដ ព្រមទាំងបានបង្ហាញអាក្ការៈ មួយចំនួនផងដែរ។

លោករដ្ឋមន្ត្រីក្រសួងការពារជាតិរូបនេះ បានថ្លែងបែបនេះថា «ខ្ញុំបានធ្វើតេស្តឃើញវិជ្ជមានកូវីដ នៅថ្ងៃនេះជាមួយនឹងរោគសញ្ញា កម្រិតស្រាលប៉ុណ្ណោះ ហើយបច្ចុប្បន្នកំពុងដាក់
ខ្លួនឲ្យនៅដាច់ដោយឡែក នៅក្នុងគេហដ្ឋានរួចរាល់ហើយ» ។

សរសេរនៅលើបណ្តាញសង្គម Twitter ផងដែរលោកបន្តថា «ខ្ញុំក៏បានធ្វើការអំពាវនាវ សុំឲ្យបណ្តាមនុស្សទាំងឡាយ ដែលបានប្រាស្រ័យទាក់ទង ជាមួយនឹងខ្ញុំនាពេលកន្លងមក ចុងក្រោយនេះដើម្បីធ្វើការ តេស្តរកកូវីដនិងដាក់ខ្លួន ឲ្យនៅដាច់ដោយឡែក» ៕

ប្រែសម្រួល៖ ស៊ុន លី

To Top