រ៉ាម៉ាឡា ៖ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Mohammed Ishtaye បានព្រមានថា ការប៉ុនប៉ងរបស់អ៊ីស្រាអែល ក្នុងការអនុវត្តផែនការតាំង ទីលំនៅថ្មីចំនួន៥ នៅក្នុងទីក្រុងយេរ៉ូសាឡឹម នឹងធ្វើឱ្យប៉ះពាល់ដល់ចក្ខុវិស័យ នៃដំណោះស្រាយរដ្ឋពីរ ។
សេចក្តីថ្លែងការណ៍ផ្លូវការ មួយបានឲ្យដឹងថា Ishtaye បានធ្វើការព្រមាន នៅចុងបញ្ចប់នៃកិច្ចប្រជុំប្រចាំ សប្តាហ៍ នៃគណៈរដ្ឋមន្ត្រីរបស់អាជ្ញាធរប៉ាឡេស្ទីន ដែលបានធ្វើឡើងកាលពីថ្ងៃច័ន្ទ នៅក្នុងទីក្រុងវេសបែង នៃទីក្រុង Jericho ដើម្បីពិភាក្សាអំពីការពង្រីក ការតាំងទីលំនៅរបស់អ៊ីស្រាអែល ។
លោក Ishtaye បានលើកឡើង ដោយអំពាវនាវឱ្យមាន “ការជ្រៀតជ្រែក ពីអន្តរជាតិជាបន្ទាន់” ថា “ផែនការទូទាត់ថ្មីទាំង៥ នេះ រួមមានការកសាងបន្ទប់តាំងទីលំនៅជាង ៣០០០យូនីត” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។
លោកបានសង្កត់ធ្ងន់ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា ប្រជាជនប៉ាឡេស្ទីនកំពុងប្រកាន់ខ្ជាប់ ក្នុងការបង្កើតរដ្ឋប៉ាឡេស្ទីន ឯករាជ្យ របស់ពួកគេ ដោយបន្ថែមថា “ប្រជាជនរបស់យើងនឹងមិនឈប់ទាមទារសិទ្ធិសេរីភាព ឯករាជ្យ និងការសម្រេចដោយខ្លួន ឯងនោះឡើយ” ។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្ដាហ៍មុន គណៈកម្មាធិការអ៊ីស្រាអែល ក្នុងស្រុកមួយបានអនុម័ត លើការកសាងលំនៅឋានចំនួន ៣៥៥៧ខ្នង នៅក្រុងយេរ៉ូសាឡឹមខាងកើត នេះបើយោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយ៕
ដោយ ឈូក បូរ៉ា