ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បញ្ជាក់ពីការធ្វើតេស្ដមីស៊ីល លឿនជាងសំឡេង

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍នៅព្រឹកថ្ងៃពុធនេះ ម៉ោងក្នុងស្រុកឲ្យដឹងថា កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីល ល្បឿនលឿនជាងសំឡេង ដែលត្រូវបានបាញ់សាកល្បង កាលពីម្សិលមិញនេះ។

របាយការណ៍បានឲ្យដឹងថា ការបាញ់សាកល្បងត្រូវបាន ធ្វើឡើងដោយបណ្ឌិត្យសភា វិទ្យាសាស្ត្រការពារជាតិកាលពីថ្ងៃអង្គារ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

ប្រភពបានបន្ថែមថា “ការបាញ់សាកល្បងនេះ គឺសំដៅលើការផ្ទៀងផ្ទាត់ ចុងក្រោយនៃលក្ខណៈបច្ចេកទេសទូទៅ នៃប្រព័ន្ធអាវុធល្បឿនលឿនជាងសំឡេង ដែលបានអភិវឌ្ឍ”។

យោងតាម KCNA បានឲ្យដឹងទៀតថាលោក គីម ជុងអ៊ុន មេដឹកនាំកំពូលរបស់កូរ៉េខាងជើង បានមើលការបាញ់សាកល្បង មុនពេលដែលលោកត្រូវបានសង្ខេប អំពីប្រព័ន្ធអាវុធមីស៊ីលលឿន ជាងសំឡេងរបស់ប្រទេសនេះ ៕

ដោយ ឈូក បូរ៉ា

To Top