ព័ត៌មានអន្តរជាតិ

គំនិតថ្មីក្នុង ប្រយោគបុរាណចិន៖ 致广大而尽精微​ សម្រេចកិច្ចការធំ​និងអស្ចារ្យ​ ខណៈ​​ដោះស្រាយ​បញ្ហា​តូចល្អិត​

ជំរាប​សួរ​អ្នកទាំងអស់គ្នា  កម្មវិធី​គំនិត​ថ្មី​ក្នុង​ប្រយោគបុរាណចិន ​​ពេលនេះ​​អានថា ​致广大而尽精微 ដកស្រដ់​ពី​សៀវភៅ​《中庸》 ​មាន​ន័យ​ថា​ ៖​​សម្រេច​កិច្ចការ​ធំ​និង​អស្ចារ្យ​ ខណៈ​ដោះស្រាយ​​​បញ្ហា​តូចល្អិត​​ ពោលគឺ ស្របពេល​ឈានទៅរក​​​ ការសម្រេច​បាន​នូវ​ម៉ាក្រូ​​  ​ក៏​គួរ​ផ្តោត​សំខាន់​លើ​​មីក្រូ​ផងដែរ​។​​ នេះជា​​ទស្សនៈ​​មួយ​របស់​បុព្វបុរស​ចិន​ស្តី​អំពី​​សុខដុមរមនា​និង​ប្រាជ្ញា​ នៃការរក្សា​តុល្យភាព​​ រវាង​រឿង​តូច​ល្អិត​​និង​ឆន្ទៈ​ធំ​​​។

ឆ្នាំថ្មី​ទើបចាប់ផ្តើម ពេល​​ថ្លែង​សុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល​ ២០២២ ​លោក Xi Jinping ប្រធានរដ្ឋចិន​​បាន​​សម្តែង​ការកោតសរសើរ​​​ ចំពោះ​ប្រជាជន​​​ចំពោះ​ការវិវឌ្ឍរីក​ចម្រើន​​​ដែល​ខុសគ្នា​ជា​រៀងរាល់ថ្ងៃ​​ និង​​ប្រើ​​ប្រយោគបុរាណចិន​​  致广大而尽精微​ ​ដើម្បី​បញ្ជាក់​ពី​វិធីសាស្ត្រ​ នៃការបន្ត​បង្កើតភាពរុងរឿង​​គឺ ត្រូវ​គិតគូរ​​ឱ្យ​បាន​វែងឆ្ងាយ​ ​ ខណៈពេល​​មាន​​សន្តិសុខ​​ក៏​ ពិចារណា​ពី​គ្រាមាន​​​គ្រោះ​អាសន្ន រក្សា​ចិត្ត​អត់ធ្មត់​ជា​យុទ្ធសាស្ត្រ​។​ 

បំពេញ​ការងារ​ត្រូវ​​ដោះស្រាយ​ ឱ្យ​ល្អ​នូវ​​ទំនាក់ទំនង​រវាង​ រយៈពេល​វែង​ខាង​មុខ​​និង​ពេលបច្ចុប្បន្ន​ យុទ្ធសាស្ត្រ​និង​វិធីសាស្ត្រ។ ​គួរ​កំណត់​ទិសដៅ​ បញ្ជាក់តួនាទី​ឱ្យ​ច្បាស់​ ហើយ​យកចិត្តទុកដាក់​ធ្វើ​ការលម្អិត​ឱ្យ​ល្អ​​​ ​សន្សំ​​ភាពជោគជ័យ​តូចតាច ​រហូត​ទទួលបាន​​ភាពជោគជ័យ​ដ៏​ធំធេង ​ធ្វើឱ្យ​​ផែនការ​ក្លាយ​​ជាការពិត​​។​

នៅក្នុងចិត្តរបស់​​លោក Xi Jinping ​តួឯក​នៃផែនការ​ជាតិ​​គឺ​ប្រជាជន​។ ​ការកសាង​ស្រុកកំណើត​ស្រស់​ស្អាត​ ជា​សុបិន​រួម​របស់​មនុស្សជាតិ ​។​ ប្រជាជន​ចង់ឃើញ​​មេឃ​​ខៀវ​ទឹកស្អាត​​ នេះ​បាន​ជំរុញ​រដ្ឋាភិបាល​ចិន ​​ឱ្យ​​ខិតខំ​​អនុវត្ត​ការអភិវឌ្ឍ​បៃតង។​​​

ផ្ទាំងពាណិជ្ជកម្ម

រយៈពេល ៩ឆ្នាំកន្លងទៅនេះ ​បែប​ផែន​ផលិតកម្ម​​ក្នុង ប្រទេសចិន​កាន់តែបៃតង ចិនបានក្លាយជា​ប្រទេស​ប្រើ ​ថាមពលថ្មី​និងថាមពល​អាច​ កកើតឡើងវិញ​ច្រើន​បំផុត​លើលោក​​។

របៀបធ្វើដំណើររបស់​ ប្រជាជនចិន​កាន់តែ​បៃតង ជារៀងរាល់ថ្ងៃ​បណ្តាញ ​គមនាគមន៍​សាធារណៈ​ក្នុងក្រុង​ដែលសំខាន់គឺ​ឡានក្រុង និងរថភ្លើងក្រោមដី​បាន​ដឹក​​អ្នកដំណើរចំនួនជាង​ ២០០​លាននាក់​។​ រដ្ឋធានីប៉េកាំង​រៀបចំ​ព្រឹត្តិការណ៍ ​ប្រកួតកីឡា​អូឡាំពិក​រដូវរងា​ឆ្នាំ២០២២ ​តាម​បែប​​បៃតង ​គ្រាន់តែ​ទីតាំងប្រកួត​Zhangjiakou  ​ក៏​មាន​អត្រា​គ្របដណ្តប់​នៃ​ព្រៃឈើ​ដល់​ទៅ​ជាង​ ៨០%​។ល។

សម្រេចកិច្ចការធំ​និងអស្ចារ្យ​ ខណៈ​​ដោះស្រាយ​បញ្ហា​តូចល្អិត​។ ​​ក្នុង​ដំណាក់កាល​​រៀបចំ ​ធ្វើ​ការប្រកួតកីឡា​​អូឡាំពិក​រដូវរងា​ ក្រុង​ប៉េកាំង​ឆ្នាំ២០២២ ​ ​ប្រទេសចិន​បាន​ប្រកាន់ខ្ជាប់​គោលដៅ​​​បៃតងនិង​និរន្តរភាព​​​ មិនថា​ប្លង់​មេ​នៃ​​​ទីតាំង​​ ឬ​​សំណង់អគារ​​ដែលជា​វិស្វកម្ម​ធំក្តី ឬ​កិច្ចការ​លម្អិត​នៃសេវាកម្ម​ពាក់ព័ន្ធ ដូចជា ភ្លើងគប់​​រត់​បណ្តាក់​ក្នុង​ប្រទេសចិនគឺ​ប្រើ​ឥន្ធនៈអ៊ីដ្រូសែន​​,​ ប្រដាប់​ប្រដា​សម្រាប់​ដាក់បាយម្ហូប​​​ ធ្វើ​ពី​ធាតុដើម​ដូចជា​ពោត ដំឡូងជាដើមដែលជា​​ ថាមពល​អាច​កកើតឡើងវិញ​, ប្រើ​​សំបុត្រ​អេឡិកត្រូនិក​ដើម្បី​កាត់បន្ថយ​ការប្រើ​ក្រដាសជាដើម​ ​​ក្នុង​វិស័យ​​សន្សំសម្ចៃ​ថាមពល ​ការពារបរិស្ថាន ​ការប្រើប្រាស់​ជា​និរន្តរភាព​ ប្រទេសចិន​​បន្ត​​​រួមចំណែក​ថ្មី ​​​ក្នុងការអភិវឌ្ឍ​បៃតង​របស់​សហគមន៍​អន្តរជាតិ ​ក៏​ដូចជា​ការកសាង​សហគមន៍​រួម អាយុជីវិត​នៃភពផែនដី ៕​​

To Top
×