ព័ត៌មានអន្តរជាតិ

ភាពវឹកវរ ហានិភ័យលើអាមេរិក នៅឆ្នាំ២០២២ បង្កើតភាពមិនច្បាស់លាស់ សម្រាប់ការងើបឡើងវិញជាសកល

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានឃើញសុបិន្តអាក្រក់ជាច្រើន នៅឆ្នាំ២០២១ ជាមួយនឹងអ្វីៗគ្រប់យ៉ាង ពីកុប្បកម្មលើសភាកាពីតូល របស់សហរដ្ឋអាមេរិក ដល់ការឆ្លើយតបដ៏មហន្តរាយ ចំពោះជំងឺរាតត្បាត កូវីដ-១៩ និងពីវិបត្តិនៅក្នុង ប្រទេសអាហ្វហ្គានីស្ថាន រហូតដល់ការកើនឡើង នៃអំពើហិង្សាដោយកាំភ្លើង នៅទូទាំងប្រទេស។

ហានិភ័យ និងភាពចលាចល ដែលបានបង្កាត់ពូជ នៅក្នុងវិស័យផ្សេងៗគ្នា នៃប្រទេសនេះ បង្ហាញសញ្ញានៃការថមថយ ហើយអាចនឹងហៀរ ទៅដល់ប្រទេសដទៃទៀត ដែលធ្វើឲ្យប៉ះពាល់ដល់ការងើបឡើងវិញ របស់ពិភពលោក ពីជំងឺរាតត្បាតនៅឆ្នាំ២០២២។

ជំងឺរាតត្បាត ដែលរីករាលដាលយ៉ាងឆាប់រហ័ស បន្តជះឥទ្ធិពលស្ទើរតែគ្រប់ផ្នែក នៃសហរដ្ឋអាមេរិក ដែលជាប្រទេសរងគ្រោះខ្លាំងបំផុត ដោយជំងឺរាតត្បាត ដោយមានករណីឆ្លងច្រើនជាងគេបំផុត លើពិភពលោក និងចំនួនអ្នកស្លាប់ខ្ពស់បំផុត ដោយសារស្ថានភាពអភិបាលកិច្ច របស់ប្រទេស។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមសាកលវិទ្យាល័យ Johns Hopkins ចំនួនករណីសរុបនៃជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិក បានកើនឡើងដល់ ៦៤,៨លាននាក់កាលពីថ្ងៃសៅរ៍។ ប៉ុន្មានថ្ងៃមុនប្រទេសនេះ បានបំបែកកំណត់ត្រាមួយថ្ងៃ ជាមួយនឹងការឆ្លងជិត ១,៥លានករណី។

ខណៈពេលដែលគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋកំពុងផ្លាស់ប្តូរ កាន់តែដាច់ពីគ្នាលើការឆ្លើយតប របស់ប្រទេស ចំពោះជំងឺរាតត្បាតនេះ ប្រជាជនអាមេរិក កំពុងប្រជែងជាមួយនឹង ទម្រង់ឆ្លងថ្មីអូមីក្រុង ក៏ដូចជាអតិផរណា ដែលកំពុងកើនឡើង និងឧក្រិដ្ឋកម្មហឹង្សា។

កាសែត New York Times បានរាយការណ៍ថាជំងឺរាតត្បាត ពិតជាកំពុងបំផ្លាញការជឿទុកចិត្ត ដែលសាធារណជនអាមេរិក បានដាក់នៅក្នុងរដ្ឋាភិបាលរបស់ពួកគេ ដោយបន្ថែមថាជំងឺរាតត្បាតដ៏សាហាវនេះ បានបង្ហាញថាជា “ការធ្វើតេស្តភាពតានតឹង រយៈពេលជិត ២ឆ្នាំដែលសហរដ្ឋអាមេរិក បានធ្វើ”៕ ដោយ ឈូក បូរ៉ា

To Top