ព័ត៌មានអន្តរជាតិ

រុស្ស៊ី ចល័តទ័ពក្បែរប្រទេសអ៊ុយក្រែន សម្រាប់សហសមយុទ្ធយោធាជាមួយបេឡារុស

បរទេស៖ ប្រទេសរុស្ស៊ី នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានធ្វើការចល័តកងទ័ពខ្លួនទៅប្រទេសបេឡារុស សម្រាប់សហសមយុទ្ធយោធា ដែលនឹងបង្កឲ្យមានក្តីព្រួយបារម្ភនៅទូទាំងពិភពលោក ជុំវិញភាពអាចទៅរួចនៃផែនការធ្វើការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។


តាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា សមយុទ្ធយោធា ដេលមានឈ្មោះថា “ការប្តេជ្ញារួមគ្នា” នោះ គឺត្រូវបានប្រារព្ធធ្វើឡើង ស្របពេលមានការប្រមូលផ្តុំកងកម្លាំងរុស្ស៊ី នៅជិតព្រំដែនភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន។


ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់រដ្ឋាភិបាលរុស្ស៊ី TASS បានរាយការណ៍ថា ប្រទេសបេឡារុសនិងប្រទេសរុស្ស៊ី នឹងប្រារព្ធធ្វើការត្រួតពិនិត្យភ្លាមៗ ចំពោះកងកម្លាំងនិងសមត្ថភាពរបស់សហរដ្ឋអាមេរិក នៅមុនសហសមយុទ្ធយោធា ដែលនឹងគ្រោងធ្វើឡើងនៅក្នុងខែកុម្ភៈនោះ។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា ក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ ក្បួនដឹករថយន្តពាសដែកតាមរថភ្លើងនិងរថយន្ត បានចូលទៅក្នុងប្រទេសបេឡារុស ក្រោយប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានធ្វើការប្រកាសថា ស្តីពីល្បែងសង្គ្រាមជាមួយកងកម្លាំងរុស្ស៊ី៕


ប្រែសម្រួល៖ប៉ាង កុង

To Top
×