ព័ត៌មានអន្តរជាតិ

រយៈពេល ២០ថ្ងៃដើមខែមករា ការនាំចេញ របស់កូរ៉េខាងត្បូង កើនឡើងរហូតដល់ ២២ភាគរយ

សេអ៊ូល៖ ទិន្នន័យគយបានបង្ហាញ នៅថ្ងៃសុក្រនេះឲ្យដឹងថា ការនាំចេញរបស់កូរ៉េខាងត្បូង បានកើនឡើង ២២ភាគរយក្នុងរយៈពេល ២០ ថ្ងៃដំបូងនៃខែមករា ដោយសារតម្រូវការដ៏រឹងមាំសម្រាប់បន្ទះសៀគ្វី (ឈីប) និងផលិតផលប្រេង។

យោងតាមទិន្នន័យពីសេវាគយកូរ៉េបានឱ្យដឹងថា ការនាំចេញទៅក្រៅប្រទេសរបស់ប្រទេសមានចំនួន ៣៤,៤ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលពីថ្ងៃទី០១-២០ ខែមករា ធៀបនឹង ២៨,២២ ពាន់លានដុល្លារកាលពីឆ្នាំមុន។

ទិន្នន័យបានបង្ហាញថា ការនាំចូលបានកើនឡើង ៣៨,៤ភាគរយកាលពីឆ្នាំមុនដល់ ៤០,១ ពាន់លានដុល្លារ ដែលបណ្តាលឱ្យមានឱនភាពពាណិជ្ជកម្មចំនួន ៥,៦៣ពាន់លានដុល្លារក្នុងអំឡុងពេលដែលបានលើកឡើង។

តាមវិស័យ ការនាំចេញឈីបអង្គចងចាំខាងក្រៅ ដែលជាទំនិញនាំចេញដ៏សំខាន់បំផុតរបស់ប្រទេសកូរ៉េខាងត្បូង បានកើនឡើង ២៩,៥ ភាគរយធៀបនឹងឆ្នាំមុន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។

ផ្ទាំងពាណិជ្ជកម្ម

ការនាំចេញ Semiconductors មានចំនួនប្រហែល ២០ភាគរយនៃការនាំចេញដោយប្រទេសកូរ៉េខាងត្បូង ដែលជាកន្លែងរបស់ក្រុមហ៊ុន Samsung Electronics Co. ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំធំជាងគេរបស់ពិភពលោក និងគូប្រជែងតូចជាងរបស់ខ្លួន គឺក្រុមហ៊ុន SK hynix Inc.

ការនាំចេញផលិតផលប្រេងបានកើនឡើង ៨៤ ភាគរយចំពេលតម្លៃប្រេងពិភពលោកខ្ពស់ ហើយការលក់ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះក្នុងទីផ្សារក្រៅប្រទេសកើនឡើងជាងទ្វេដងក្នុងអំឡុងពេលនេះ។ ការនាំចេញរថយន្តក៏បានកើនឡើង ២២,៨ ភាគរយផងដែរ នេះបើយោងតាមទិន្នន័យ៕

ដោយ ឈូក បូរ៉ា

To Top