ព័ត៌មានអន្តរជាតិ

នាវាដឹកយន្តហោះដើរ ដោយថាមពល នុយក្លេអ៊ែរ របសអាមេរិក ធ្វើដំណើរទៅចូលរួម សមយុទ្ធរបស់អង្គការ ណាតូ

បរទេស ៖ មន្ទីរបញ្ចកោណបានប្រកាសថា នាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ USS Harry S. Truman នឹងចូលរួមក្នុងសមយុទ្ធរបស់អង្គការ NATO នៅសប្តាហ៍ក្រោយនៅសមុទ្រមេឌីទែរ៉ាណេ ដែលមានឈ្មោះថា “Neptune Strike ’22” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា សមយុទ្ធរយៈពេល ១២ ថ្ងៃចាប់ផ្តើមនៅថ្ងៃច័ន្ទ ហើយត្រូវបានគេសន្មត់ថា “បង្ហាញពីសមត្ថភាព របស់អង្គការណាតូ ក្នុងការរួមបញ្ចូលនូវសមត្ថភាព វាយប្រហារដែនសមុទ្រកម្រិតខ្ពស់ នៃក្រុមវាយប្រហារនាវាផ្ទុកយន្តហោះ ដើម្បីគាំទ្រការរារាំង និងការពារសម្ព័ន្ធភាព” ។ នេះបើតាមអ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃសុក្រ។

ទោះបីជា នាវាដឹកយន្តហោះ Truman និងក្រុមវាយប្រហាររបស់ខ្លួន នឹងត្រូវបានដាក់ “នៅក្រោមការគ្រប់គ្រង ប្រតិបត្តិការរបស់អង្គការណាតូ” ក៏ដោយ បញ្ជាការរួមនៃសមយុទ្ធ នឹងស្ថិតនៅក្នុងដៃរបស់ឧត្តមនាវីឯក Eugene H. Black III ដែលជាអ្នកបញ្ជាកង នាវាជើងទឹក US Navy’s 6th Fleet របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ៕

ប្រែសម្រួលៈ ណៃ តុលា

To Top