ព័ត៌មានអន្តរជាតិ

ណាតូប ដិសេធសំណើរ របស់រុស្ស៊ី ដើម្បីដកទ័ពចេញពីរ៉ូមេនី និងប៊ុលហ្គារី

បរទេស៖ កាលពីថ្ងៃសុក្រអង្គណាតូ បានប្រកាសបដិសេធ ចំពោះការស្នើសុំនិងទាមទារ ដោយប្រទេសរុស្សីក្នុងការដកទ័ពចេញ ពីប្រទេសរ៉ូមេនី និងប៊ុលហ្គារី ខណៈដែលកិច្ចខិតខំការងារការទូត នៅតែកំពុងបន្តនៅឡើយ ដើម្បីជៀសវាងអឺរ៉ុបឲ្យចេញពីសង្គ្រាម។

អ្នកនាំពាក្យរបស់អង្កការណាតូ Oana Lungescu បានថ្លែងនៅក្នុងសន្ទរកថាមួយថា៖ណាតូដាច់ខាងមិនបន្ធូរបន្ថយសមត្ថភាពការពារចំពោះសមាជិករបស់ខ្លួនឡើយ ជាពិសេសបូករួមទាំងវត្តមានរបស់យោធាណាតូ នៅក្នុងប្រទេស ដែលស្ថិតនៅភាគខាងកើតទាំងពីរនេះផង។

កាលពីព្រឹកថ្ងៃសុក្រម្សិលមិញនេះក្រសួងការបរទេស របស់ប្រទេសរុស្ស៊ី បានប្រកាសថាអ្វីដែលជាការធានាឲ្យមានសុវត្ថិភាពគឺរុស្ស៊ី បានទាមទារឲ្យលោកខាងលិច ត្រូវតែដកកម្លាំងយោធារបស់ខ្លួនចេញពីប្រទេសរ៉ូមេនីនិងប៊ុលហ្គារី។

គួរឲ្យដឹងដែរថាណាតូ មិនត្រឹមតែបដិសេធនោះទេហើយ ថែមទាំងបានបញ្ជាក់ថា កំពុងតែធ្វើការវាយតម្លៃម្តងទៀតថាគួរតែពង្រឹងកម្លាំងរបស់ខ្លួន ទៅកាន់តំបន់ខាងកើត នៃប្លុករបស់ខ្លួនបន្ថែមឬយ៉ាងណាផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top