ព័ត៌មានអន្តរជាតិ

អាមេរិក និងអង្គការណាតូ បញ្ជូនសព្វាវុធ ដូចទឹកបាក់ទំនប់ និងទីប្រឹក្សារាប់មិនអស់ ឱ្យអ៊ុយក្រែន

បរទេស ៖ បេសកកម្មអចិន្ត្រៃយ៍ របស់រុស្ស៊ីប្រចាំអង្គការ សហប្រជាជាតិ បាននិយាយ នៅក្នុងសេចក្តីថ្លែង ការណ៍ នៅលើគេហទំព័ររបស់ខ្លួនថា ប្រទេស អ៊ុយក្រែន បានទទួលសព្វាវុធ យ៉ាងច្រើនសន្ធឹកសន្ធាប់ ដូចទឹកបាក់ទំនប់ ពីសហរដ្ឋអាមេរិក និងណាតូ រួមទាំងទីប្រឹក្សា “រាប់មិនអស់” មកពីប្រទេស លោកខាងលិច ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមអ្នកតំណាងរុស្ស៊ី នៅក្នុងអង្គការសហប្រជាជាតិ “ការទាញយក ប្រយោជន៍ ពីអ្នកដែលមិនចូលចិត្តរុស្ស៊ី (Russophobia) ក្នុងចំណោមប្រជាជន របស់ខ្លួន និងរដ្ឋដែលមានគំនិតដូចគ្នា និយាយអំពីការ ប្រមូលផ្តុំ កងទ័ពរុស្ស៊ីដែលស្ទើរ តែជាឫសគល់នៃបញ្ហាទាំងអស់ [អាមេរិក] ភ្លេចបញ្ជាក់ឱ្យច្បាស់ថា ការពិភាក្សានេះគឺអំពីកងកម្លាំងរុស្ស៊ី គឺនៅលើទឹកដីរុស្ស៊ី” ។

ផ្ទាំងពាណិជ្ជកម្ម

បេសកកម្មអចិន្ត្រៃយ៍ របស់រុស្ស៊ីប្រចាំអង្គការ សហប្រជាជាតិ បន្តថា «នេះគឺផ្ទុយទៅនឹងសព្វាវុធ របស់អាមេរិក និងអង្គការណាតូ និងទីប្រឹក្សារាប់មិនអស់ ដែលបានផ្តល់ឱ្យអ៊ុយក្រែន យ៉ាងច្រើន និង ឱ្យទៅរដ្ឋមួយចំនួនទៀត ដែលនៅជិតព្រំដែនរុស្ស៊ី ។ វាក៏មិនមានការពន្យល់អំពីអ្វី ដែលកងទ័ពជើងទឹកអាមេរិក ដែលបង្កើនភាពតានតឹង នៅក្នុងតំបន់សមុទ្រខ្មៅ កំពុងធ្វើនៅជិត ឆ្នេរសមុទ្ររុស្ស៊ី ផងដែរ» ៕ប្រែសម្រួលៈ ណៃ តុលា

To Top