ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ទទួលបានជំនួយយោធា ជាបន្ដបន្ទាប់ពីណាតូ ដើម្បីពង្រឹងសមត្ថភាព ការពារជាតិរបស់ខ្លួន

គៀវ ៖ សារព័ត៌មាន Golos Ukrainy របស់សភា អ៊ុយក្រែន បានរាយការណ៍ថា អនុប្រធានសភាទីមួយរបស់អ៊ុយក្រែន លោក Oleksandr Kornienko បានលើកឡើងថា ជំនួយពីអង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង (ណាតូ) កំពុងពង្រឹងសមត្ថភាពការពារជាតិ របស់អ៊ុយក្រែន។

លោក Kornienko បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំ របស់អង្គការណាតូថា “យើងមានអំណរគុណ ចំពោះប្រទេសដៃ គូទាំងនោះ ដែលគាំទ្រអ៊ុយក្រែន សម្ព័ន្ធភាពជាទូទៅ – សម្រាប់ជំនួយជាប្រព័ន្ធ ក្នុងការអភិវឌ្ឍកងទ័ពរបស់យើង ដែលនឹងពង្រឹងសមត្ថភាព ការពារប្រទេសរបស់យើង” ។

លោក Kornienko បានអញ្ជើញសមាជិកសភាបរទេស ឱ្យចូលរួមកិច្ចប្រជុំសភា របស់អង្គការណាតូ ដែលគ្រោងធ្វើ នៅខែឧសភា ឆ្នាំនេះនៅទីក្រុងគៀវ ខណៈប្រទេសអ៊ុយក្រែន កំពុងបោះជំហានទៅក្នុងភាពចលាចលផ្នែកនយោបាយ និងប្រដាប់អាវុធជាមួយប្រទេសរុស្ស៊ី។

ផ្ទាំងពាណិជ្ជកម្ម

កិច្ចប្រជុំនៃក្រុមប្រឹក្សាអន្តរសភាណាតូ-អ៊ុយក្រែន បានធ្វើឡើងនៅទីក្រុងព្រុចសែល កាលពីថ្ងៃទី២៤-២៥ ខែមករា។ កាល ពី សប្តាហ៍ មុន សហរដ្ឋ អាមេរិក បាន បញ្ជូន ជំនួយ យោធា ចំនួន ពីរ កញ្ចប់ ទៅ ឲ្យ អ៊ុយក្រែន ដែល ជា ផ្នែក នៃ កញ្ចប់ យោធា ដែល មាន តម្លៃ ២០០ លាន ដុល្លារ។ ជំនួយ ការពារ អាមេរិក មួយ បាច់ ទៀត បាន ទៅដល់ ក្រុង គៀវ ហើយ កាល ពី ថ្ងៃ អង្គារ។

កាលពីសប្តាហ៍មុន កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ក៏ទទួលបានអាវុធការពារប្រឆាំងរថក្រោះ ពីចក្រភពអង់គ្លេសផងដែរ ខណៈដែលអេស្តូនី ឡាតវី និងលីទុយអានី បានសន្យាគាំទ្រយោធា សម្រាប់អ៊ុយក្រែនផងដែរ ៕
ដោយ ឈូក បូរ៉ា

To Top