ព័ត៌មានអន្តរជាតិ

ហ្វីលីពីន ចាយលុយជិត ៤០០លានដុល្លារ ទិញអាវុធពីឥណ្ឌា

បរទេស ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ ហ្វីលីពីន បានធ្វើការចុះហត្ថលេខា ទៅលើកិច្ចព្រមព្រៀង ក្នុងការទិញយកប្រព័ន្ធ ការពារនាវាចម្បាំង ដែលផលិត
នៅក្នុងប្រទេសឥណ្ឌា ដែលមានតម្លៃជាទឹកប្រាក់ ប្រមាណជា ៣៧៨លានដុល្លារ ។

លោករដ្ឋមន្ត្រី Delfin Lorenzana ដែលជាអ្នកចុះហត្ថលេខាលើកុងត្រាជាមួយនឹងមន្ត្រីជាន់ខ្ពស់ តំណាងឲ្យឥណ្ឌា នៅក្នុងព្រឹតិ្តការណ៍ជួប្រជុំគ្នាតាមវិដេអូខល មួយដោយមានចូលរួមពីសំណាក់បណ្តា ក្រុមមន្ត្រីយោធាជាន់ខ្ពស់ផ្សេង ទៀតរបស់ភាគីទាំងពីរផងដែរ ។

ហ្វីលីពីបានអះអាងហើយថា ប្រព័ន្ធការពារអាកាសនេះ នឹងត្រូវយកមកប្រើប្រាស់ក្នុងគោលបំណង ដើម្បីការពារដែនអធិបតេយ្យភាព របស់ខ្លួនជាពិសេស
នៅក្នុងតំបន់ដែនជម្លោះជាមួយនឹងចិន នៅសមុទ្រចិនខាងត្បូង ។

ប្រព័ន្ធការពារអាកាស នេះមានឈ្មោះថា BrahMos គឺជាមីស៊ីលដែលមានល្បឿនលឿន បំផុត លើសកលលោកដែល អាចប្រឆាំងទៅនឹង ឧបសគ្គនិងគោលដៅ ដែលស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ហ្វីលីពីន យ៉ាងមានប្រសិទ្ធភាពជាពិសេសតំបន់ សមុទ្រភាគខាងលិច៕

ប្រែសម្រួល៖ស៊ុនលី

To Top