ព័ត៌មានអន្តរជាតិ

ប្រេសិត ពិសេសអាមេរិក ៖ កិច្ចប្រជុំនៅ Vienna នឹងជួយឲ្យកិច្ចព្រមព្រៀង នុយក្លេអ៊ែរ រស់ឡើងវិញ

បរទេស ៖ ប្រេសិតពិសអាមេរិកសម្រាប់កិច្ចការងារ ជាមួយនឹងអ៊ីរ៉ង់ លោក Robert Malley កាលពីថ្ងៃអាទិត្យ ម្សិលមិញបានថ្លែងថាគាត់នឹងវិលត្រឡប់ ចូលរួមទៅក្នុងកិច្ចប្រជុំ សាជាថ្មីនៅទីក្រុង Vienna ដែលលោកជឿជាក់ថា វានឹងនៅតែមានលទ្ធភាពខ្ពស់ ដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយនឹងអ៊ីរ៉ង់ឡើងវិញ ។

រដ្ឋាភិបាល របស់លោកប្រធានាធិបតីអាមេរិក Joe Biden ត្រូវបានគេមើលឃើញថា កំពុងខិតខំព្យាយាមយ៉ាងខ្លាំង ក្នុងការធ្វើឲ្យកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះដំណើរការឡើងវិញ ទាំងតាមរយៈការលើកលែងទណ្ឌកម្ម ជាបន្តបន្ទាប់ពីប្រទេសអ៊ីរ៉ង់ ។

លោក Malley បានថ្លែងប្រាប់ទៅកាន់ក្រុមការងារ MSNBC នៅក្នុងបទសំភាសកាលពីយប់ថ្ងៃអាទិត្យថា ៖ប្រធានាធិបតីអាមេរិក លោក Joe Bidenនៅតែមានបំនង ក្នុងការបន្តការចរចា នៅក្នុងទីក្រុង Vienna ។

ទោះបីជាយ៉ាងណា ក្តីមន្ត្រីអឺរ៉ុបម្នាក់ ដែលមិនបានបញ្ចេញឈ្មោះ បានអះអាងថា កិច្ចប្រជុំនៅក្នុងទីក្រុង Vienna ខាងមុខនេះគឺត្រូវ បានបដិសេធដោយរដ្ឋាភិបាល ក្រុងតេហរ៉ង់ហើយថាពួកគេនឹង មិនធ្វើជំនួបដោយផ្ទាល់ជាមួយ នឹងអាមេរិកនោះឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top