ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ អះអាងកិច្ចព្រមព្រៀង នុយក្លេអ៊ែររបស់អ៊ីរ៉ង់ ឈានចូលដល់ ដំណាក់កាលចុងក្រោយ

បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេស របស់ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានថ្លែងថា កិច្ចព្រមព្រៀង
នុយក្លេអ៊ែរអ៊ីរ៉ង់បច្ចុប្បន្ន កំពុងបានឈានចូលមកដល់ ដំណាក់កាលចុងក្រោយហើយ។

ថ្លែងបែបនេះនៅឯសន្និសិទកាសែត រួមមួយជាមួយនឹងសមភាគី រដ្ឋមន្ត្រីក្រសួងការបរទេស របស់អ៊ីស្រាអ៊ែលលោក Yair Lapid លោកស្រីរដ្ឋមន្ត្រី Annalena Baerbock កំពុងបំពេញទស្សនកិច្ច នៅក្នុងប្រទេសអ៊ីស្រាអ៊ែល។

សេចក្តីថ្លែងការណ៍របស់ លោកស្រីបានធ្វើឡើងបន្ទាប់ពី អ៊ីរ៉ង់និងមហាអំណាច បានធ្វើការជួបពិភាក្សាគ្នា សាជាថ្មីនៅសប្តាហ៍នេះដើម្បី ធ្វើឲ្យកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ រស់ឡើងវិញ។

ក្នុងនោះផងដែរលោកស្រី រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់រូបនេះ ក៏បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុង Ramallah និងជួបជាមួយ រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីនលោក Riad Malki ផងដែរនិងបានពិភាក្សាបញ្ហា ប្រឈមមួយចំនួនរបស់រដ្ឋប៉ាឡេស្ទីន ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top