ព័ត៌មានអន្តរជាតិ

ប​្រធានាធិបតីបារាំង​ សេធមិនធ្វើតេស្តរកមេរោគ ដោយបារម្ភខ្លាចវេជ្ជបណ្ឌិតរុស្ស៊ី លួចយក DNA របស់លោក 

បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានមកដល់ទីក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃចន្ទ ជាកន្លែងដែលលោកបានជួបពិភាក្សារយៈពេល ៥ម៉ោងជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន។ សារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រធានាធិបតី Emmanuel Macron បានបដិសេធមិនទទួលការធ្វើតេស្ត Covid បន្ទាប់ពីបានទៅដល់ទីក្រុងមូស្គូ ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។

សារព័ត៌មានបានកត់សម្គាល់ថា ប្រធានាធិបតីបារាំងត្រូវបានផ្តល់ជូនជម្រើសក្នុងការធ្វើតេស្ត PCR ដើម្បីចូលទៅជិតលោកពូទីន ឬសង្កេតមើលការប្រុងប្រយ័ត្នពីចម្ងាយសង្គម។ លោក Macron បានជ្រើសរើសធ្វើចុងក្រោយនេះ ដោយចោទលើកឡើងថា លោកមានការព្រួយបារម្ភថាគំរូ DNA របស់គាត់នឹងត្រូវធ្លាក់ក្នុងដៃរបស់វេជ្ជបណ្ឌិតរុស្ស៊ី។

ប្រភពមួយបាននិយាយដោយដកស្រង់ដោយ Reuters ថា “យើងដឹងយ៉ាងច្បាស់ថាគ្មានការចាប់ដៃគ្នា និងតុដ៏វែងនោះ។ ប៉ុន្តែយើងមិនអាចទទួលយកបានថា ពួកគេទទួល DNA របស់ប្រធានាធិបតី” ។

នៅទីបំផុតការចរចារបស់មេដឹកនាំកំពូលទាំង២បានធ្វើឡើងនៅតុប្រវែង ៤ ម៉ែត្រ ដែលជំរុញឱ្យមានការរំពឹងទុកថា វាអាចជាសញ្ញានៃទំនាក់ទំនងយ៉ាប់យឺនរវាងរុស្ស៊ី និងលោកខាងលិច៕

ប្រែសម្រួលៈ ណៃ តុលា

To Top