ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ សម្រេចចិត្តផ្អាកដំណើរការ បំពង់បង្ហូរប្រេងជាមួយនឹងរុស្សី ខណៈទណ្ឌកម្មពីអឺរ៉ុបកាន់តែច្រើន

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅព្រឹកថ្ងៃពុធនេះ បានឲ្យដឹងថា ប្រទេសអាល្លឺម៉ង់បានឈានទៅ ដល់ការសម្រេចចិត្តក្នុងការញ្ឈប់ដំណើរការជាមួយនឹង បំពង់បង្ហូរប្រេងរបស់រុស្សី ហើយបន្ទាប់ពីប្រធានាធិបតីរុស្សី Vladimir Putin បានប្រកាសបញ្ជូនយោធាទៅកាន់ ប្រទេសអ៊ុយក្រែន។

កាលពីថ្ងៃចន្ទកន្លងមក ប្រធានាធិបតីរុស្សី បានប្រកាសទទួលស្គាល់រដ្ឋចំនួន២ ទៅជារដ្ឋឯករាជ្យដែលជាតំបន់ ត្រូវបានបំបែកចេញពីប្រទេសអ៊ុយក្រែន តាមរយៈការចេញ បញ្ជាចល័តទ័ពទៅកាន់តំបន់ ទាំងពីរនោះភ្លាមៗផងដែរ។

បណ្តាប្រទេសលោកខាងលិច បាននាំគ្នាឆ្លើយតបតាមរយៈ ការដាក់ទណ្ឌកម្មទៅលើវិស័យ ថាមពលទាំងឡាយរបស់រុស្សី ហើយតាមពីក្រោយដោយអាល្លឺម៉ង់ នៅថ្ងៃនេះក៏បានប្រកាសលប់ចោល សកម្មភាពរបស់ខ្លួនជាមួយនឹង គម្រោងបំពង់បង្ហូរប្រេង Nort Stream 2 ផងដែរ។

គួរឲ្យដឹងដែរថា Nord Stream 2 មិនដែលទទួលបានការគាំទ្រ ពីបណ្តាប្រទេសអឺរ៉ុបឡើយ លើកលែងតែអាល្លឺម៉ង់។ គម្រោងនេះមានតម្លៃរហូតទៅដល់ ១០ពាន់លានអឺរ៉ូដែលជាការបញ្ចូលគ្នា នៃការវិនិយោគដោយក្រុមហ៊ុន ថាមពលរបស់រុស្សី និងអឺរ៉ុបមួយចំនួន ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top