ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែនថា នឹងការពារប្រទេសអ៊ុយក្រែន ពីការវាយប្រហារ របស់រុស្ស៊ី

បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានព្រមានថា រុស្ស៊ីអាចចាប់ផ្តើម “សង្រ្គាមដ៏ធំនៅអឺរ៉ុប” នៅថ្ងៃណាមួយ នៅពេលឥឡូវនេះ ហើយបានអំពាវនាវ ឱ្យប្រជាជនរុស្ស៊ីប្រឆាំង នឹងសង្គ្រាមនេះ ។

យោងតាមសារព័ត៌មាន bbc ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងសុន្ទរកថា កាលពីយប់ជ្រៅ លោក Volodymyr Zelensky បាននិយាយថា លោកបានស្វែងរកការចរចា ជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ផងដែរ តែមិនបានជោគជ័យទេ។

លោក Zelensky បាននិយាយថា “ខ្ញុំបានផ្តួចផ្តើមការហៅទូរស័ព្ទ ជាមួយប្រធានសហព័ន្ធរុស្ស៊ី។ លទ្ធផល៖ ស្ងាត់ជ្រាប” ។ លោកបាននិយាយថា រុស្ស៊ីមានទាហានជិត២០ម៉ឺននាក់ និងរថយន្តប្រយុទ្ធរាប់ពាន់គ្រឿង នៅតាមព្រំដែនអ៊ុយក្រែន។

ហើយការប្តូរពីអ៊ុយក្រែន ទៅជាភាសារុស្សី លោក Zelensky បានធ្វើការ អំពាវនាវយ៉ាង រំជើបរំជួលដល់រុស្ស៊ីឱ្យបដិសេធ ការវាយប្រហារដោយនិយាយថា ពួកគេត្រូវបានគេកុហកអំពីអ៊ុយក្រែន ៕

ប្រែសម្រួលៈ ណៃ តុលា

To Top